ស្ងាត់​ៗ តារា​សម្ដែង​វ័យ​ក្មេង Jaden Smith បែរ​ជា​បង្ហោះ​សរសើរ​ទៅ​ដល់​តារា​ចម្រៀង​ KPOP មួយ​រូប​នៅ​ក្នុង​បណ្ដាញ​សង្គម Twitter នោះ​គឺ​តារា​ចម្រៀង G-Dragon សមាជិក​ក្រុម​ចម្រៀង BIGBANG ។

នៅ​ក្នុង​​គណនី​ Twitter ផ្ទាល់​របស់ Jaden គេ​បាន​បង្ហោះ​បែប​សរសើរ​ដល់​តារា​ចម្រៀង G-Dragon ថា តារា​ចម្រៀង​រូប​នេះ​គឺ​ជា​អ្នក​បំផុត​គំនិត​របស់​គេ ដែល​គេ​បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ថា “G Dragon Is My Inspiration” ។ ​មិន​ដឹង​ថា​មូលហេតុ​អ្វី ឬ ក៏​ G-Dragon បាន​ជួយ​អ្វី​ដល់​គេ​នោះ​ទេ ទើប​បាន​ជា​តារា​វ័យ​ក្មេង​រូប​នេះ​បង្ហោះ​បែប​ហ្នឹង។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា កាល​ពី​មុន Jaden Smith និង​ឪពុក​របស់​គេ​លោក Will Smith បាន​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​បាន​ទៅ​ជួប​ជាមួយ​នឹង​ក្រុម​តារា​ចម្រៀង​ក្នុង​ផលិត​កម្ម YG ផង​ដែរ ជា​ពិសេស​ពួកគេ​បាន​កម្សាន្ត​ជាមួយ​ G-Dragon ក៏​ដូចជា Psy, CL, Taeyang និង​តារា​ចម្រៀង​ជា​ច្រើន​ទៀត​ផង​ដែរ៕