វីដេអូ​ដែល​ធ្វើ​ឲ្យ​មាន​អ្នក​ទស្សនា​ជាង ១២ លាន​ដង​នេះ​បាន​បង្កប់​នូវ​សាច់​រឿង​ដែល​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​រំជួល​ចិត្ត​ ពេល​ដែល​បាន​ទស្សនា​។

ចាប់​ផ្ដើម​ដំបូង​អ្នក​ប្រាកដ​ជា​ឆ្ងល់​ហើយ​ថា ក្នុង​ចំណោម​ក្មេង ២ នាក់​ដែល​ដើរ​ជាមួយ​នឹង​គ្នា​​មាន​ម្នាក់​បាន​ពាក់​ស្រោម​មួយ​ដូច​ជា​តួអង្គ​នៅ​ក្នុង​រឿង​សង្គ្រាម​ផ្ដាយ (Star War) ។ ពេល​ទៅ​ដល់​សាលា សន្តិសុខ​គ្រាន់​តែ​ពិនិត្យ​មើល ID រួច​ក៏​អនុញ្ញាតិ​ឲ្យ​ចូល​ទៅ​ក្នុង​សាលា​ដោយ​មិន​បាន​ហាម​ឃាត់​នឹង​ឲ្យ​គេ​ដោះ​ស្រោម​មុខ​ចេញ​ដែរ។

ដើរ​ចូល​ទៅ​ក្នុង​សាលា​ក្នុង​សភាព​មាន​ស្រោម​មុខ​ដូច​តួអង្គ​ក្នុង​ខ្សែភាពយន្ត សាក​គិត​ទៅ​មើល​នរណា​ថា​មិន​ងាក​មើល គ្រាន់​តែ​ក្មេង​ម្នាក់​នោះ​ដើរ​ចូល​ភ្លាម​សិស្ស​ជា​ច្រើន​បែរ​បាញ់​តម្រង់​ខ្សែភ្នែក​របស់​គេ​មក​កាន់​ក្មេង​ពាក់​ស្រោម​មុខ​នេះ ចូល​ទៅ​ក្នុង​ថ្នាក់​ក៏​មិន​ខុស​គ្នា ប៉ុន្តែ​អ្វី​ដែល​ចម្លែក​នោះ​គឺ​អ្នក​គ្រូ​បែរ​ជា​ញញឹម​ទៅ​វិញ ដោយ​មិន​បាន​ហាម​ឃាត់​ក្នុង​ការ​ពាក់​ស្រោម​មុខ​នេះ​នោះ​ទេ។

នៅ​ជិត​បញ្ចប់​នៃ​វីដេអូ ការ​ពិត​ក៏​បាន​បង្ហាញ​ឡើង សិស្ស​គ្រប់​គ្នា​នៅ​ក្នុង​ថ្នាក់​បាន​ពាក់​ស្រោម​មុខ​ដូចជា​ក្មេង​ម្នាក់​នោះ ហើយមូលហេតុ​ដែល​ក្មេង​ម្នាក់​នោះ​ពាក់​ស្រោម​មុខ​ក៏​ត្រូវ​បាន​បង្ហាញ ដែល​វា​ស្ទើរ​តែ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ទប់​ទឹក​ភ្នែក​មិន​ចង់​ជាប់ នោះ​គឺ … ទស្សនា​វីដេអូ​ អ្នក​នឹង​ដឹង ៕

ប្រភព ៖ Facebook