យោងតាមស្ថិតិបានបង្ហាញថា អ្នកបើកបរភាគច្រើននៅជ៉ំវិញពិភពលោកតែងតែប្ដូររថយន្តថ្មីរ​បស់ពួគគេជារៀ​ងរា​ល់​៦​​​ឆ្នាំម្ដងដែលវាជារយៈពេល​ដ៏សមស្របមួយដែលរថយន្ត​ស្ថិតនៅក្នុងស្ថានភាព​មួយដែលអា​ច​ប្រើ​ប្រាស់បាន​ប្រកបដោយផាកសុខភាព ហើយការធ្វើដូចនេះវាក៏អាចជួយកាត់​បន្ថយនូវបញ្ហាក្នុ​ងការជួសជុ​ល​រថយន្តរបស់លោកអ្នកផងដែរ ។

ប៉ុន្តែនៅពេលទិញរថយន្តថ្មីនោះអ្នកបើកបរភាគច្រើនបានបង្កើតកំហុសឆ្គងមួយចំនួន ហើយនេះគឺជាកំហុសឆ្គងទាំង ១០ ដែលតែងតែកើតមានជាងគេ ដែលអ្នកគ្រប់គ្នាគួរតែជៀសវាង ។

៩. គិតតែទិញសម្រាប់ជិះ ភ្លេចគិតដល់ការលក់ចេញវិញ

 

រថយន្តដែលទិញមកថ្ងៃណាមួយអ្នកគង់តែលក់ចេញទៅវិញនោះទេ ក្រោមហេតុផល ដូរស៊េរី ឧស្សាហ៍ខូច ចង់បានរថយន្តថ្មីដែលទំនើប និងមានផាសុកភាពជាដើម ។

ដូចនេះនៅពេលទិញរថយន្តយើងក៏ត្រូវគិតគូរដល់ការលក់ចេញទៅវិញផងដែរ ដើម្បីឲ្យរថយន្តលក់ទៅវិញមិនខាតច្រើន ឬងាយស្រួលលក់ អ្នកត្រូវពិចារណាលើចំណុចខាងក្រោមនេះ ៖

  • ម៉ាករថយន្ត ៖ ត្រូវជ្រើសរើសយកម៉ាករថយន្តណាដែលមានគេចូលចិត្តជិះច្រើន និងមនុស្សជាច្រើនមានទំនុកចិត្តដូចជា Toyota ឬ Lexus ជាដើម ។
  • ចំណុចពិសេសរបស់រថយន្ត ៖ ដែលមានដូចជាកម្រិតស៉ីស៉ាំង កម្លាំងម៉ាស៉ីន បច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពជាដើម ។
  • ពណ៌រថយន្ត ៖ ពណ៌រថយន្តគឺជាចាំបាច់បំផុតដែលអ្នកត្រូវតែគិតគូរ រថយន្តពណ៌ ស ពណ៌មាស និង ប្រាក់ ជាពណ៌ដែលពេញនិយមបំផុត និងលក់ចេញបានថ្លៃជាងពណ៌ដទៃ ដោយសារតែវាមានភាពពេញនិយមជាងគេ ។

៨. គិតតែពីតម្លៃរថយន្ត ភ្លេចគិតដល់តម្លៃនៃតំហែទាំរថយន្ត

 

មនុស្សភាគច្រើននៅពេលទិញរថយន្តថ្មី ពួកគេតែងតែពិចារណាលើតែតម្លៃរថយន្តទេ ប៉ុន្តែពួកគេមិនបាន ពិចារណាលើតម្លៃក្នុងថែទាំ ឬជួសជុរថយន្តដែលមានដូចជា ការធានារ៉ាប់រង និងការចំណាយផ្សេងៗទៀតនោះទេ ។ រថយន្តខ្លះថ្វីត្បិតតែមានតម្លៃថោក ប៉ុន្តែមិនសូវសម្បូរគ្រឿង និងជាងមិនសូវចេះច្បាស់ (ព្រោះមិនសូវមានទីផ្សារ) ទើបធ្វើឲ្យតម្លៃនៃតំហែទាំ និងជួសជុលមានតម្លៃថ្លៃជាងរថយន្តទូទៅ ។

៧. ចំណាយលើគ្រឿងបន្ថែមដែលមិនចាំបាច់

 

មុននឹងទិញរថយន្ត អ្នកគួរគិតពីអ្វីដែលជាចំណុចពិសេសៗដែលមានបំពាក់នៅក្នុងរថយន្ត​ហើយអ្នកត្រូវការវាជាចាំបាច់ ព្រោះពេលខ្លះចំណុចពិសេសមួយចំនួន​ដែលមានក្នុងរថយន្ត​យើងមិនបានប្រើប្រាស់វានោះទេ ខណៈពេលដែលរបស់ដែលបាន​បំពាក់នោះវាមានតម្លៃថ្លៃ​ខុសពីរថយន្តធម្មតា។ ឧទាហរណ៏ អ្នកបើកបរខ្លះមិនជក់បារីក្នុងរថយន្ត ដូចនេះរ​ថយន្ត​មិនចាំបាច់មានចានកន្ទុយបារីទេ។ ប៉ុន្តែឧបករណ៍សុវត្ថិភាពទាំងអស់ពិតជាមានសារៈសំខាន់ណាស់គ្រាន់តែអ្នកប្រុងប្រយ័ត្នក្នុងការជ្រើសរើសវាឲ្យបានអោយត្រូវនឹងតម្រូវការក្នុងការប្រើប្រាស់តែប៉ុណ្ណោះ ។

៦. ការទិញរថយន្តម៉ាកថ្មី

 

កុំទិញរថយន្តម៉ាកណាដែលទើបនឹងចេញថ្មីៗ ព្រោះ ក្រុមហ៊ុននឹងប្រមូលព័ត៌មានទា​ក់ទងនឹងបញ្ហារថយន្ត​ដែលបានប្រើប្រាស់ក្នុងរយៈពេលបីឆ្នាំដំបូងដើម្បីផលិតរថយន្តថ្មីមួយទៀតដែលមានលក្ខណៈល្អជាងមុន។ ដូច្នេះជំរើសដែលល្អ​គួរទិញរថយន្ត​ដែលមានផលិត​ក្រោមរយៈពេលបីឆ្នាំ ។

ឧទាហរណ៍ ៖ ឆ្នាំ ២០១៧  Camry បានផ្លាស់ប្ដូររូបរាង និងបច្ចេកវិទ្យាថ្មី ដូចនេះអ្នកគួរតែចាំដល់ស៊េរី ២០១៩ យ៉ាងតិចចាំទិញវា ពីព្រោះប៉ុន្មានឆ្នាំនេះវានឹងនៅតែរក្សារូបរាងដដែល គ្រាន់តែ Update បន្ថែមឲ្យកាន់តែប្រសើរ ឬកែប្រែចំណុចខ្វះខាតដែលមាននៅលើឆ្នាំចាស់តែប៉ុនណោះ ។

ប៉ុន្តែបើអ្នកមានលុយ ហើយចង់ឲ្យទាន់សម័យនឹងគេ ជាពិសេសចង់ភ្លក់រសជាតិបច្ចេកវិទ្យាថ្មីៗ ហើយមិនខ្វល់ពីការលក់ចេញទៅវិញខាត ឬ បញ្ហាផ្សេងៗទៀត OK វាជាសិទ្ធិរបស់អ្នក ។

៥. ទិញរថយន្តដែលមិនសមនឹងតម្រូវការ

 

នៅពេលលោកអ្នកទិញកុំគិតពីចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ប៉ុន្តែត្រូវគិតថាអ្នកប្រើប្រាស់​វាបាន​ជាញឹកញាប់ឬអត់ ហើយត្រូវគិតថា អាចមានអ្នកជិះជាមួយប៉ុន្មាននាក់? ឧទាហរណ៏ ប្រសិនបើ​អ្នកបើកតែក្នុងទីក្រុង អីញ្ចឹងអ្នកអាចប្រើត្រឹមរថយន្តដែលអាចផ្ទុកត្រឹមមនុស្សបួននាក់គ្រប់គ្រាន់ហើយ ណាមួយវាស៊ីសាំងតិចទៀត។ តែប្រសិនបើអ្នកឧស្សាហ៍ប្រើប្រាស់រថយន្ត ហើយមានសមាជិកគ្រួសារច្រើន​ ចឹងគួរប្រើរថយន្តដែលមានវិមាត្រទូលាយ។ ប៉ុន្តែប្រសិនបើអ្នកចូលចិត្ត ឬត្រូវធ្វើដំណើរផ្លូវឆ្ងាយ​គួរប្រើរថយន្តប្រភេទSUV ល្អជាង។

៤. មិនអាចជ្រើសរើសរវាងរថយន្តម៉ាកល្បី និងលក្ខណៈបច្ចេកទេសរបស់រថយន្ត

 

ប្រសិនបើអាចគួរតែទិញរថយន្តប្រណិតដែលមានលក្ខណៈទំនើប ឬករណីផ្សេងទៀត អាចជ្រើសរើសរថយន្តណាដែលផ្ដោតតែលើលក្ខណៈបច្ចេកទេសរបស់វា តម្លៃរបស់វា និងផាកសុភាពរបស់រថយន្តក្នុងការប្រើប្រាស់។

៣. មិនបានត្រួតពិនិត្យរថយន្តឲ្យបានល្អិតល្អន់

 

នៅពេលទិញឡានកុំជឿលើពាក្យសំដីរបស់អ្នកលក់ ទោះបីពួកគេមាជំនាញខាងរថយន្តក៏ដោយ ពីព្រោះពួកគេទទួលបាននូវផលប្រយោជន៍ពីការលក់រថយន្ត ។ ​ដូចនេះ អ្នកគួរតែពិគ្រោះ​យោបល់ជាមួយអ្នកជំនាញដែលមិនទទួលប្រយោជន៍ពីការលក់ និងបើកសាកល្បង ព្រមទាំង​ត្រួតពិនិត្យអោយបានល្អិតល្អន់ ដែលអាចជួយអ្នកសម្រេចចិត្តត្រឹមត្រូវក្នុងការទិញរថយន្ត។

២. ខកខានក្នុងឱកាសរដូវកាលបញ្ជុះតម្លៃ

 

ពេលវេលាបញ្ចុះតម្លៃគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ទិញរថយន្ត ពីព្រោះតែក្រុមហ៊ុនជាច្រើននឹងលក់បញ្ចុះតម្លៃរថយន្តរបស់ខ្លួន ឬផ្តល់ជាការដូរដែលមានតម្លៃស្មើរនឹងការបញ្ចុះជាដើម ដើម្បីទាក់ទាញអតិថិជន ក៏ដូចជាកេញយកប្រយោជន៍ក្នុងការផ្សព្វផ្សាយផងដែរ ។

ឱកាសពិធីបុណ្យធំៗ ដូចជា ចូលឆ្នាំខ្មែរ ចូលឆ្នាំសកល ចូលឆ្នាំចិន និង ព្រះរាជពិធីបុណ្យអ៊ុំទូក ជាឱកាសពិសេសដើម្បីទិញរថយន្តថ្មី ខណៈដែលចុងឆ្នាំគឺជាពេលវេលាដែលទិញរថយន្តហួសស៊េរី (តែជារថយន្តថ្មី) បានថោកបំផុតពីព្រោះតែវាជាការលក់លាងឃ្លាំងរបស់ក្រុមហ៊ុននីមួយៗដើម្បីយកទុនទៅបង្វិលទិញរថយន្តស៊េរីថ្មីទៀត ។

 

១. ប្រញាប់ទិញរថយន្តដោយមិនបានប្រមូលព័ត៌មានគ្រប់គ្រាន់

 

កុំប្រញាប់ទិញរថយន្តពេក អ្នកត្រូវប្រមូលព័ត៌មានទាក់ទង​នឹងរថយន្តអោយបានគ្រាប់​គ្រាន់តាមរយៈការពិគ្រោះយោបល់ជាមួយអ្នកជំនាញ ហើយថ្លឹងថ្លែងពីចំណុចវិជ្ជមាន និងអវិជ្ជមានរបស់វា។

ប្រសិនបើលោកអ្នកចង់បានព័ត៌មានច្បាស់ជាមួយនឹងល្ខណៈរថយន្តណាមួួយដែលពិតប្រាកដដោយមិនចាំបាច់ខលសាកសួរជាមួយនឹងអ្នកលក់រថយន្ត លោកអ្នកគួរតែទៅមើលផ្ទាល់នៅហាងល​ក់រថយន្តនៅថ្ងៃធ្វើការចុង​ក្រោយរបស់ពួកគេ  (ថ្ងៃសុក្រ ឬ ថ្ងៃសៅរិ៍) តែម្ដងទើបជាការល្អ។

ចំណុចដែលបានលើកឡើងខាងលើនេះយើងសង្ឍឹមថានឹងអាចជួយអ្នកសម្រេចចិត្តបានត្រឹមត្រូវក្នុងការទិញរថយន្តត្រូវចិត្ត និងមិនខកបំណងនៅថ្ងៃក្រោយ ៕

ដកស្រងពី ៖ Brightside

 

 

 

Loading...
SHARE