កាលពីពេលថ្មីៗនេះវីដេអូដែលបង្ហាញពីមនុស្សស្រី ២ នាក់ឡើងច្រៀងជាមួយនឹងបទចម្រៀងស្រែករឡេរឡូរ ស្ដាប់មិនបានទាំង ភ្លេង និង ការច្រៀង ធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍ហួសចិត្ត និងសើចចំអក ឯខ្លះក៏ពោលពាក្យលេងសើចថា ច្រៀងដូចក្មេងស្រែករឡេរឡូចេះតែមានអ្នកទះដៃឲ្យទៅកើត។

ទស្សនាវីដេអូ ៖

ប៉ុន្តែការពិតនៅពីក្រោយការស្រែករឡេរឡូរនេះអាចនឹងធ្វើឲ្យអ្នកផ្លាស់ប្ដូរទស្សនៈចំពោះពួកគេ ។ បើតាមប្រភពដើមនៃវីដេអូបានប្រាប់ឲ្យដឹងថា ពួកនាងទាំង ២ នាក់នេះមិនមែនជាមនុស្សធម្មតាដូចជាងពួកយើងនោះទេ ពួកនាងគឺជាមនុស្សគថ្លង់។
a01
a02
a03

តាមរយៈវីដេអូក៏បានបង្ហាញផងដែរថា គ្រប់គ្នាដែលបានទះដៃនៅទីនោះមិនមែនដោយសារតែស្ដាប់ទៅពិរោះនោះទេ គឺដើម្បីលើកទឹកចិត្តដល់ពួកនាង ក៏ដូចជាបង្ហាញពីអារម្មណ៍ស្ញើចសរសើរពីភាពក្លាហាន និង សមត្ថភាពរបស់ពួកនាង ដែលអាចប្រើប្រាស់ឧបករណ៍ភ្លេងបាន បើទោះបីជាពួកនាងគថ្លងយ៉ាងណាក្ដី៕