Posted by Brand Thai Super Brand Collection on Monday, March 26, 2018

ពាណិជ្ជកម្ម ចុចត្រង់នេះដើម្បីចូលទៅកាន់ផេករបស់ Brand Thai

គេថាអាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ សំខាន់បើសុភាពនារីទាំងឡាយចេះតុបតែងខ្លួនអោយបានសម នោះនឹងមើលទៅមានភាពទាក់ទាញគួរជាទីចាប់អារម្មណ៍ពីសំណាក់ភ្នែកអ្នកដទៃមិនខានឡើយ។ ហេតុនេះហើយ ទើបថ្ងៃនេះគេហទំព័រ ចង់ដឹង បានយកគន្លឹះល្អៗមកចែករំលែក សម្រាប់បង្ហាញដល់ប្រិយមិត្តដែលជាសុភាពនារី ថាតើគួរតែស្លៀកពាក់បែបណា ទើបមើលទៅមិនសូវចាស់មុនអាយុនោះ ៖

១. ជ្រើសរើសអាវ ឬសម្លៀកបំពាក់ដែលមិនបិទបាំងក

ប្រសិនបើអ្នកចង់អោយខ្លួនឯងមើលទៅក្មេង គប្បីកុំប្រើសម្លៀកបំពាក់ដែលបិទកជិត។ គួរជ្រើសយកអាវ ឬរ៉ូបណាដែលបើកក ទើបមើលទៅមិនចាស់ជាងវ័យ។

 

២. ស្លៀកសំពត់ត្រឹមជង្គង់ រឺលុបជង្គង់បន្តិច

ការប្រើសំពត់វែងដល់កជើងធ្វើអោយអ្នកមើលទៅចាស់ពេក ហើយការស្លៀកសំពត់ខ្លីពេកត្រឹមភ្លៅក៏មើលទៅមិនសមរម្យ ជាពិសេសសម្រាប់ស្រ្តីដែលមានវ័យរាងជ្រេបន្តិច។ ដូច្នេះ សំពត់ត្រឹមជង្គង់ ឬលុបជង្គង់បន្តិច ជាជម្រើសដ៏សាមសមបំផុតដែលធ្វើអោយអ្នកមើលទៅនៅក្មេង និងគួរអោយស្រឡាញ់។

 

៣. កុំបង់កនឹងក្រមា

ការបង់កនឹងក្រមា នឹងធ្វើអោយអ្នកមើលទៅចំណាស់បន្តិចហើយ។ បើគ្មានខ្យល់ត្រជាក់នោះទេ កុំប្រើក្រមាអី ទុកអោយកអ្នកបើកធម្មតាវិញ មើលទៅស្អាតជាង។

 

៤. ចៀសវាងប្រើខោអាវពណ៌ខ្មៅសុទ្ធ

តាមពិត ពណ៌ខ្មៅជាពណ៌ដែលឡូយ និងទាន់សម័យ ប៉ុន្តែអ្នកពុំគួរស្លៀកខ្មៅមួយឈុតនោះទេ។ ចូរប្រើប្រាស់សម្លៀកបំពាក់ដែលមានពណ៌ភ្លឺៗខ្លះ ដើម្បីអោយមើលទៅមានភាពស្រស់ស្រាយ និងក្មេងជាងវ័យ។

៥. តុបតែងមុខតាមបែបធម្មជាតិ

ការផាត់មុខក្រាស់ ការគូសភ្នែក និង ប្រើក្រែមលាបមាត់ពណ៌ដិតៗពេក នឹងធ្វើអោយស្នាមជ្រួញនៅលើផ្ទៃមុខងាយនឹងផុសឡើង។ ដើម្បីអោយមុខអ្នកមើលទៅមិនសូវចាស់នោះ គួរតែប្រើពណ៌ស្រាលៗក្នុងការតុបតែងមុខតាមបែបធម្មជាតិ និងក្រែមរលោងលាបលើបបូរមាត់។

៦. កុំស្លៀកពាក់ខោអាវរលុង

សម្លៀកបំពាក់រលុង ធ្វើអោយអ្នកមើលទៅធំជាងមាឌ និងបាត់រាង។ គួរស្លៀកវាតែពេលទៅហាត់ប្រាណបានហើយ ។ ត្រូវប្រើខោអាវដែលត្រូវទំហំ និងមើលទៅសមនឹងរាងកាយរបស់អ្នក។

 

7. កុំពាក់វ៉ែនតា

ពាក់វ៉ែនតាធ្វើអោយអ្នកមើលទៅចាស់មុនអាយុ 2-3 ឆ្នាំ។ បើសិនជាអាច គួរដោះវ៉ែនតាចេញ ឬសាកល្បងប្រើវិធីផ្សេងទៀត បើសិនជាភ្នែកអ្នកមានបញ្ហា។

 

8. កុំកាត់សក់ខ្លី

មិនខុសទេ សក់ខ្លីមើលទៅទាន់សម័យ ប៉ុន្តែពេលខ្លះវាធ្វើអោយអ្នកមើលទៅចាស់ជាងអាយុទៅទៀត។ យល់ល្អកុំកាត់សក់អោយខ្លីអី។

 

ប្រភព ​៖ Brightside

Loading...
SHARE