រូបថតបង្ហាញពីបន្ទប់ទឹកសាធារណៈមួយកន្លែងនៅក្នុងប្រទេសចិនកំពុងតែធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ជាខ្លាំងពីព្រោះតែមើលពីខាងក្រៅ ហាង ឬភោជនីយដ្ឋានល្មមៗសុំខ្មាស់។

បើតាមការចុះផ្សាយរបស់ Shanghailist បានឲ្យដឹងថា បន្ទប់ទឹកដែលអ្នកបានឃើញនៅក្នុងរូបថតនោះគឺជាបន្ទប់ទឹកសារធាណៈលំដាប់ផ្កាយ ៥ មួយដែលមានទីតាំាំងស្ថិតនៅ ទីក្រុង Chongqing ។

បន្ទប់ទឹកសាធារណៈលំដាប់ផ្កាយ ដែលតុបតែងយ៉ាងប្រណិត មិនចាញ់សណ្ឋាគារនេះ ត្រូវបានសាងសង់ដោយចំណាយរហូតដល់ទៅ 800,000 យ័ន ឬ 116564 ដុល្លារ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា បន្ទប់ទឹកខាងលើមិនមែនជាបន្ទប់បែបទំនើបដំបូងគេនៅក្នុងប្រទេសចិននោះទេ ព្រោះពីមុនមកចិនធ្លាប់បានសាងសងបន្ទប់ទឹកទំនើបៗជាច្រើនរួចមកហើយ ។