កើតនៅក្នុងជំនាន់មួយដែលមិនទាន់មានបច្ចេកវិទ្យារីកចម្រើនខ្លាំង រហូតដល់ពេលរៀបការបច្ចេកវិទ្យាក៏នៅមានកម្រិត ដូចនេះពួកគាត់គ្មានកាមេរ៉ានៅក្នុងដៃ ឬ អាចទទួលបានសេវាកម្មថតរូបពណ៌ធម្មជាតិដ៏ស្រស់ស្អាតសម្រាប់ទុកជាអនុស្សាវរីនោះទេ ទើបធ្វើឲ្យគូស្នេហ៍តាំងពីថ្នាក់វិទ្យាមួយគូនេះ សម្រេចចិត្តថតរូបអាពាហ៍ពិពាហ៍ជាថ្មីក្រោយការរៀបការបាន ៧០ ឆ្នាំ។

គូស្នេហ៍មួយគូនេះមានឈ្មោះថា Ferris និង Margaret ហើយអ្នកដែលជួយឲ្យពួកគាត់បានថតរូបដ៏ស្រស់ស្អាតទាំងនេះ គឺចៅស្រីរបស់ពួកគាត់មានឈ្មោះថា Amanda Kleckley ហើយជាងថតរូបដែលបានថតរូបពួកគាត់ទាំងពីរគឺ Lara Carter ។