ក្នុងការប្រកួតកាលពីយប់មិញគឺពិតគួរឲ្យជក់ចិត្តនឹងចាប់អារម្មណ៍ខ្លាំងដោយរវាង Barcelona នឹង Real Madrid បានវាយសម្រុកគ្នាយ៉ាងខ្លាំងក្លាមែនទែន តែយ៉ាងណាជាលទ្ធផលក្រោយបញ្ចប់ការប្រកួតក្លឹបទាំង២បានបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា១ទល់នឹង១ប៉ុណ្ណោះ ។

ដោយក្នុងនោះក្នុងនាមម្ចាស់ផ្ទះក្លឹប FC Barcelona ជាអ្នកធ្វើការនាំមុខមុនទៅលើក្រុមភ្ញៀវ Real Madrid ដោយការតែតបញ្ចូលទីរបស់កីឡាករ Luis Suarez នៅនាទី៥៣ក្រោយបញ្ជូនយ៉ាងល្អពី Neymar ក៏ប៉ុន្តែស្របពេលដែលការរៀបនឹងបញ្ចប់ទៅហើយពោលគឺនៅនាទី៩០+ខ្សែការពារឆ្នើម Real Madrid គឺ Sergio Ramos ក៏អាចតែតមួយគ្រាប់តាមស្មើមកវិញផងដែរ ។