Posted by Brand Thai Super Brand Collection on Monday, March 26, 2018

ពាណិជ្ជកម្ម ចុចត្រង់នេះដើម្បីចូលទៅកាន់ផេករបស់ Brand Thai

ឪពុកម្តាយ ឬមនុស្សចាស់ជាប្រភពព័ត៌មានរបស់ក្មេងៗ ដោយពេលក្មេងៗចង់ដឹងអ្វីមួយ គេតែងតែសួរមនុស្សចាស់ ឬពេលខ្លះមនុស្សចាស់ជាអ្នកប្រាប់តែម្តងពីចំណុចផ្សេងៗ ឬហាមឃាត់ក្មេងមិនឱ្យធ្វើបែបនេះបែបនោះ។ ប៉ុន្តែពួកគាត់មិនមែនជាប្រភពព័ត៌មានដែលគួរឱ្យទុកចិត្តបានគ្រប់ពេលនោះទេ តួយ៉ាងដូចជាចំណុច១០យ៉ាងខាងក្រោម ដែលអ្នកលឺតាំងពីក្មេងៗដល់ឥលូវ តែតាមពិតជាការកុហកសោះ។

  1. ត្រចៀកអ្នកឡើងក្រហមពេលអ្នកកុហក

សរសៃឈាមក្នុងត្រចៀកត្រួតពិនិត្យសីតុណ្ហភាពនៃរាងកាយ ដូចនេះបើសិនត្រចៀកឡើងក្រហម នោះមានន័យថារាងកាយក្តៅខ្លាំង។

2. បើអង្គុយជិតទូរទស្សន៍ពេក នោះនឹងបណ្តាលឱ្យឈឺភ្នែក

តាមការសិក្សា ភាពមីញ៉ូប (ងងឹតឆ្ងាយ) របស់ក្មេងៗមិនមានជាប់ទាក់ទងអ្វីនឹងការមើលទូរទស្សន៍នោះទេ។

3. អ្នកនឹងឈឺបើឈរនៅក្បែរចង្ក្រានអគ្គិសនី (Microwave) ដែលកំពុងដំណើរការ

ចង្ក្រានអគ្គិសនីទំនើបគឺមានសុវត្ថិភាព និងមិនបង្កឱ្យអ្នកឈឺនោះទេ បើវាបំពេញមុខងាររបស់វាបានពេញលេញ។

4. អ្នកនឹងមានជម្ងឺសន្លាក់ឆ្អឺង បើអ្នកកាច់គន្លាក់ម្រាមដៃ

នេះជាការយល់ខុសមួយ។ ជម្ងឺសន្លាក់ឆ្អឹង និងការកាច់គន្លាក់ម្រាមដៃគ្មានអ្វីជាប់ទាក់ទងគ្នាទេ។ សម្លេងដែលលឺគឺមកពីខ្យល់នៅក្នុងនោះ មិនមែនមកពីឆ្អឹងទេ។

5. បើអ្នកញុំាសូកូឡាច្រើនពេក នឹងបណ្តាលឱ្យកើតមុន

ការស្រាវជ្រាវបានលើកឡើងថា សូកូឡាមិនបណ្តាលឱ្យស្បែកមុខកើតមុននោះទេ។

6. បើសិនជាអ្នកលេបស្ករកៅស៊ូចូល នោះវានឹងនៅក្នុងពោះអ្នករយៈពេល៧ឆ្នាំ

ស្ករកៅស៊ូក៏ត្រូវបានរំលាយដោយប្រព័ន្ធរំលាយអាហារដូចអាហារផ្សេងដែរ។ ចំណុចដែលខុសគ្នានោះគឺរាងកាយអាចនឹងត្រូវប្រើពេលវេលាច្រើនបន្តិចទំរំារំលាយវាបាន?

7. បើអ្នកប៉ះគីង្គក់ អ្នកនឹងកើតឫស្ស

ការដែលកើតឫស្សគឺបណ្តាលមកពីការថយចុះនូវភាពសុំានឹងមេរោគ និងវីរុសដែលបណ្តាលឱ្យដុះសាច់នៅលើស្បែក (HPV)។

8. សក់របស់អ្នកនឹងដុះកាន់តែលឿន បើអ្នកកាត់វាញឹកញាប់

តាមការពិតទៅ កម្រិតនៃការដុះលូតលាស់របស់សក់មិនមែនអាស្រ័យលើថាតើអ្នកកាត់វាញឹកញាប់ប៉ុនណានោះទេ។ សក់ដុះលូតជាមធ្យម ០.០១inches ក្នុងមួយថ្ងៃ។ កត្តាដែលជះឥទ្ធិពលលើការលូតលាស់នៃសក់មាន អាយុ អរម៉ូន និងពេលវេលាជាដើម។

9. បើអ្នកខ្លាចនៅពេលធ្វើមុខមាត់អាក្រក់ នោះមុខរបស់អ្នកនឹងជាប់បែបនោះ

វាគ្រាន់តែជាការកុហកប៉ុណ្ណោះ។ វាគ្មានជាប់ទាក់ទងអ្វីទាំងអស់រវាងភាពខ្លាច និងការបំពេញខុសមុខងាររបស់សរសៃប្រសាទលើមុខឡើយ។

10. បើសិនអ្នកលេងហ្គេមវីដេអូយូរពេក នោះនឹងធ្វើឱ្យខូចទូរទស្សន៍របស់អ្នក

ទូរទស្សន៍ខូចទៅតាមពេលវេលា មិនថាអ្នកលេងហ្គេមវីដេអូញឹកញាប់ ឬយូរប៉ុនណានោះទេ។

ប្រភព៖ Brightside

Loading...