កាលពីពេលថ្មីៗនេះបទចម្រៀងបែបកន្ត្រាក់អារម្មណ៍ថ្មីមួយបទនៅក្នុងផលិតកម្ម Town ដែលមានចំណងជើងថា “Dance and Smile” ត្រូវបានបញ្ចេញជាសាធារណៈ ដែលធ្វើឲ្យយុវវ័យជាច្រើនចាប់អារម្មណ៍ជាខ្លាំង។

អ្វីដែលធ្វើឲ្យបទចម្រៀងមួយបទនេះទទួលបានការចាប់អារម្មណ៍ខ្លាំងដូចនេះ ក៏ព្រោះតែវាជាប្រភេទបទចម្រៀងកន្ត្រាក់អារម្មណ៍ Original ដែលមានចង្វាក់ភ្លេងកន្ត្រាក់អារម្មណ៍ និងប្លែក ជាពិសេសនៅពេលយើងស្ដាប់កាន់តែយូរទើបដឹងថា ចម្រៀងមួយបទនេះបានលាយឡំជាមួយនឹងចង្វាក់ស្គរឆៃយ៉ាំផងដែរ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ចម្រៀងបែបកន្ត្រាក់អារម្មណ៍មួយបទនេះត្រូវបានច្រៀងដោយ កញ្ញា មាស សុខសោភាព រួមជាមួយនឹង T.O និង Tempo Tris ហើយត្រូវបាននិពន្ធ Melody និងបទភ្លេងដោយ Tempo Tris ទំនុកច្រៀងដោយលោក Som Dore ។

តោះស្ដាប់កម្សាន្តជាមួយនឹងបទ Dance and Smile ទាំងអស់គ្នា ៖

ទស្សនារូបថទរបស់ពួកគេ ៖

 

Loading...
SHARE