Tempo Tris គឺជាតារាចម្រៀងមួយរូបប្រចាំផលិតកម្ម Town ដែលគ្រប់គ្នាស្គាល់ច្បាស់ថាជាតារាចម្រៀងដែលមានសមត្ថភាពក្នុងការនិពន្ធបទភ្លេង ទំនុងច្រៀង ជាមួយនឹងចង្វាក់រាំប្លែកៗ ដូចជាបទ “គ្រលែង” ដែលមានអ្នកទស្សនារហូតដល់ទៅ ៨ លានដង ដែលបានចេញកាលពីខែមីនា ឆ្នាំ ២០១៧ ជាដើម។

ហើយកាលពីពេលថ្មីៗនេះតារាចម្រៀង Original ប្រចាំផលិតកម្ម Town រូបនេះក៏បានបញ្ចេញនូវបទចម្រៀងបែបកន្ត្រាក់អារម្មណ៍ថ្មីមួយទៀតដែលមានចំណងជើងថា “អែនអន” ដែលគ្រាន់តែឮភ្លេងដែលបូកបញ្ចូលនូវសំឡេងឧបករណ៍ភ្លេងខ្មែររបស់បទនេះគ្រប់គ្នាប្រហែលជាទប់អារម្មណ៍មិនជាប់ ចង់តែរាំ ជាក់ជាមិនខាន ។ ចំណែកឯវីដេអូរបស់បទនេះវិញគឺស៉ីអារម្មណ៍ខ្លាំងតែម្ដង មិនចាញ់បទ គ្រលែង ប៉ុន្មាននោះទេ ជាពិសេសស្ទីលរាំកាច់ចង្កេះ អែនអន របស់តារាសម្ដែងស្រីនៅក្នុងបទនេះតែម្ដង ។

តោះក៉ំឲ្យខាតពេលយូរ ស្ដាប់ និងទស្សនាកម្សាន្តទាំងអស់គ្នា ៖

វីដេអូចម្រៀង រាំគ្រលែង ៖

Loading...