រាត្រីនេះជំនួប El Clasico ដែលជាការប្រកួតប្រិយមិត្តទន្ទឹងរង់ចាំនឹងមកដល់ ខណៈមុនជំនួបនេះមកដល់ក្រុមហ៊ុនមួយចំនួនដែលជាអ្នក Sponsor ស្បែកជើងដល់កីឡាករក៏បានផ្ដល់ស្បែកជើងម៉ូដែលថ្មីរបស់ខ្លួនទៅដល់កីឡាករដើម្បីឲ្យពួកគេជួយផ្សព្វផ្សាយផលិតថ្មីរបស់ខ្លួនផងដែរ ។ ជាក់ស្ដែងថ្មីៗនេះខ្សែការពារចាស់វស្សា Real Madrid គឺ Pepe ទើបតែទទួលបានស្បែកថ្មីមួយគូពីក្រុមហ៊ុន Umbro ដែលម៉ូដែលមានឈ្មោះថា Medusae ខណៈ Pepe នឹងពាក់វានៅថ្ងៃប្រកួត El Clasico យប់នេះផ្ទាល់តែម្ដង ។

ដោយឡែកខណៈដែលផ្ដល់ស្បែកជើងថ្មីដល់ Pepe នេះក្រុមហ៊ុន Umbro បានធ្វើការថតវីដេអូមួយដើម្បីជាការផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីឲ្យគ្រប់គ្នាបានឲ្យដឹង យ៉ាងណាវីដេអូនេះបានធ្វើអ្នកគាំទ្រជាច្រើនការចាប់អារម្មណ៍ជាច្រើនដោយសារតែ Pepe នៅក្នុងវីដេអូនេះមានភាពកំប្លែងខ្លាំងនឹងស្លុយខ្លាំងព្រោះតែគាត់ពាក់ស្បែកជើងគ្រប់ពេលតែម្ដងសូម្បីតែគេង ខណៈរូបភាពមួយចំនួនដែលដកចេញពីវីដេអូនេះត្រូវបានអ្នកទស្សនាចែករំលែកគ្នាដែលមើលទៅគឺពិតជាចង់សើច ។

ggg

សូមទស្សនាវីដេអូនូវខាងក្រោម ៖