Posted by Brand Thai Super Brand Collection on Monday, March 26, 2018

ពាណិជ្ជកម្ម ចុចត្រង់នេះដើម្បីចូលទៅកាន់ផេករបស់ Brand Thai

កាលពីប៉ុន្មានឆ្នាំមុន AppleនិងGoogleនាំគ្នាអួតសម្ញែងពីចំនួនAppដែលមានក្នុងStoreរបស់ខ្លួនដើម្បីទាក់ទាញអ្នកប្រើថាខ្លួនមានកម្មវិធីអោយទាញយកច្រើនជាង។ប៉ុន្តែគិតត្រឹមដើមឆ្នាំ២០១៨នេះ Reportរបស់AppfiguresបានរកឃើញថាចំនួនAppនៅក្នុងApp Storeរបស់Appleមិនមែនត្រឹមតែមិនកើនឡើងនោះទេ ផ្ទុយទៅវិញគឺថយចុះគួរអោយកត់សម្គាល់មកត្រឹម2.1លានAppsប៉ុណ្ណោះ ខណៈដែលPlay Storeរបស់Androidវិញនាពេលនេះកំពុងតែកើនឡើងរហូតដល់3.6លាន appទៅហើយ។

ចំពោះហេតុធំបំផុតរបស់AppleដែលលុបAppមួយចំនួនចេញនោះគឺមកពីDeveloperរបស់Appមួយចំនួនមិនបានយកចិត្តទុកដាក់ក្នុងការUpdate AppជាមួយVersionថ្មីៗ UIអោយទាន់សម័យកាលជាដើម។មួយវិញទៀតបើយើងងាកទៅមើលAppក្នុងPlay Storeវិញ Appខ្លះវាមានUIនិងរូបរាងដូចគ្នាបេះបិទដែលAppleហៅថាClone Appនោះក្រុមហ៊ុនមួយនេះក៏បំបាត់ចោលបណ្តើរៗដែរ គឺទុកតែAppណាដែលបង្កើតឡើងដោយផ្ទាល់ប៉ុណ្ណោះ។

ប្រភព៖ Technobaffulo