Posted by Brand Thai Super Brand Collection on Monday, March 26, 2018

ពាណិជ្ជកម្ម ចុចត្រង់នេះដើម្បីចូលទៅកាន់ផេករបស់ Brand Thai

តារាចម្រៀងវ័យក្មេងដ៏មានប្រជាប្រិយភាពមិនធម្មតា លោកនី រតនា និងកញ្ញា ឈិន មានិច្ច ត្រូវបានអ្នកគាំទ្រជឿថា ពួកគេទាំងពីរជាដៃគូចម្រៀងដ៏សាកសមបំផុត ដោយសារទឹកដមសំឡេងរបស់គេទាំងពីរមានភាពថ្នមស្រទន់ផ្អែមដូចគ្នា។

គួររំលឹកផងដែរថា លោក​ នី​ រតនា ជាម្ចាស់ពានកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទីមួយ ឯកញ្ញា ឈិន ម៉ានិច្ច គឺជាម្ចាស់ជ័យលាភីកម្មវិធីប្រឡងនេះដូចគ្នានៅរដូវកាលទីពីរ។ តាំងពីក្លាយជាតារាចម្រៀងពេញសិទ្ធិរបស់ផលិតកម្មរស្មីហង្សមាសមក ម្ចាស់ពាន Cambodian Idol ទាំងពីរដួងនេះ បានចេញបទចម្រៀងឆ្លងឆ្លើយយ៉ាងពិរោះរណ្ដំ ឃើញថាសំឡេងពិតជាស៊ីគ្នាមែនទែន។

តោះ! អ្នកណាខ្លះមិនទាន់បានស្ដាប់ចម្រៀងរួមគ្នារបស់ Idol ទាំងពីរ? ចុចវីដេអូខាងក្រោមមើលៗ សមដូចគេនិយាយដែរទេ ៖