Posted by Brand Thai Super Brand Collection on Monday, March 26, 2018

ពាណិជ្ជកម្ម ចុចត្រង់នេះដើម្បីចូលទៅកាន់ផេករបស់ Brand Thai

មួយរយៈចុងក្រោយនេះគេសង្កេតឃើញថាវីដេអូចម្រៀងមួយបទត្រូវបានគេបង្ហោះនិងចែករំលែកព្រោងព្រាតរួមជាមួយនឹងការលេងសើចផងដែរ ពីព្រោះស្ទើរតែពេញមួយបទនេះគេឮសូរតែច្រៀង “អា..ហា..ៗ ហាហាហា ព្រឺល..” រហូតដល់មានអ្នកលេង Facebook ជាច្រើនយកវាទៅត្រុលទៀតផង ។ ជាងនេះទៅទៀតជាមួយការតុបតែងខ្លួនដូចតួអង្គមនុស្សក្រៅភព បូកផ្សំនិងកាយវិការម្ញិកម្ញក់ ធ្វើឲ្យអ្នកខ្លះហៅតារាចម្រៀងរូបនោះថាជាខ្ទើយទៀតផង ។

ជាការពិតវីដេអូនោះគឺជាវីដេអូនៃការសម្ដែងរបស់តារាចម្រៀងបែប Opera ដ៏ល្បីឈ្មោះមួយរូបរបស់ប្រទេសរុស្ស៉ីមានឈ្មោះថា Vitas ដែលថតកាលពីឆ្នាំ ២០០២ មកម្ល៉េះ ហើយចម្រៀងដែលគ្រប់គ្នាបានស្ដាប់ និងសើចចំអកនោះមានចំណងជើងថា 7th Element ជាចម្រៀងសម័យទំនើបបែប Opera ដ៏ល្បីល្បាញមួយបទនៅក្នុងប្រទេសរុស្ស៉ី។

បើមើលតាមវីដេអូសម្ដែងនោះគ្រប់គ្នាប្រហែលជាមិនជឿទេថាតារាចម្រៀង Vitas គឺជាតារាចម្រៀងមួយរូបដែលមានរូបសម្បត្តិស្រស់សង្ហា ប៉ុន្តែសម្រាប់អ្នកដែលធ្លាប់បានស្គាល់គាត់ពីមុនមកប្រាកដជាបានដឹងរួចទៅហើយថា តារាចម្រៀង Opera រូបនេះគឺសង្ហាមិនធម្មតានោះទេ ។

បទចម្រៀងផ្សេងៗទៀតរបស់គាត់ ៖

តោះបើចង់ដឹងថាគាត់សង្ហាប៉ុនណា ទស្សនារូបថតរបស់គាត់ទាំងអស់គ្នា ៖

 

ជាងនេះទៅទៀតតារាចម្រៀងរូបនេះក៏ធ្លាប់បានចូលរួមសម្ដែងនៅក្នុងខ្សែភាពយន្តមួយរបស់ចិនផងដែរ ដែលរឿងនេះមានចំណងជើងថា Mulan ។

អូរភ្លេចប្រាប់មួយទៀត ការពិតទៅគាត់មិនមែនជាខ្ទើយដូចជាអ្នកគ្រប់គ្នាគិតនោះទេ គាត់គឺជាប្រុសសុទ្ធសាធ ហើយថែមទាំងមានប្រពន្ធ និងកូនរួចទៀតផង ៕