ពេលទស្សនាដំបូងអ្នកប្រហែលជាគិតថាវាគ្រាន់តែជាវីដេអូបង្ហាញពីការរូបគំនូរដែលដាក់បង្ហាញនៅក្នុងសារៈមន្ទីរសិល្បៈតែប៉ុណ្ណោះ ប៉ុន្តែបើសិនជាអ្នកបានទស្សនាយូរបន្តិចអ្នកនឹងបានឃើញពីអ្វីដែលគួរឲ្យសរសើរនោះគឺបុរសម្នាក់បានចេញពីគំនូរមួយផ្ទាំងនោះ បង្ហាញសកម្មភាពផ្សេងដូចជាមនុស្សធម្មតា។
ក្រោយមកបុរសក្នុងរូបគំនូរនោះបានយកផ្កាពីក្នុងថូនៃគំនូរមួយយកទៅឲ្យនារីម្នាក់ផ្សេងទៀតដែលស្ថិតនៅក្នុងផ្ទាំងគំនូរដទៃ ពេលនោះនារីក្នុងផ្ទាំងគំនូរនោះក៏បង្ហាញពីចលនារបស់នាងផងដែរ។ ប៉ុន្តែដោយសារមានមនុស្សដើរកាត់ពួកគេក៏នៅស្ងៀមក្នុងលក្ខណៈជាគំនូរ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា វីដេអូនេះគឺជាការកាត់តដោយអ្នកជំនាញកាត់ត លោក Zach King ដែលគេដាក់រហ័សនាមថា បិតាវេទមន្តឌីជីថល ដែលគាត់មានភាពល្បីល្បាញជាមួយនឹងការកាត់តវីដេអូបែបវេទមន្ត និងរហ័សកម្មជាដើម។
» បង្វែរអារម្មណ៍ទៅតាមដានអត្ថមួយផ្សេងទៀតរបស់ JONGDENG ៖
អាថ៌កំបាំងនៅពីក្រោយនារីដ៏ស្រស់ស្អាតក្នុងឈុត Cosplay
សូមអូសចុះទៅក្រោមដើម្បីអានបន្ត ឬ ចុចត្រង់នេះដើម្បីអាន
ស្ត្រីជនជាតិជប៉ុនម្នាក់ដែលជាអ្នកចូលចិត្តតុបតែងខ្លួនទៅតាមតួអង្គហ្គេម ឬ ភាពយន្តគំនូរជីវចល (Cosplay) បានធ្វើឲ្យមហាជន ជាពិសេសអ្នកដែលតែងតែតាមដាន និងចូលមើលរូបថតនៃគណនី Instagram របស់នាង ស្រឡាំងកាំងស្ទើរនិយាយលែងចង់ចេញនៅពេលដែលនាងបានបង្ហាញមុខមាត់ពិត មុនពេលតុបតែងខ្លួន។
នៅពេលតុបតែងមុខ និងស្លៀកពាក់ក្នុងឈុត Cosplay នាងប្រៀបបាននឹងតួអង្គស្រីដ៏ស្រស់ស្អាតនៅក្នុងហ្គេម ឬ ភាពយន្តគំនូរជីវចលមួយអីញ្ចឹង ប៉ុន្តែបើមិនតុបតែងមុខវិញសម្រស់របស់នាងខុសឆ្ងាយពីការគិតរបស់អ្នករាល់គ្នាដែលបានឃើញត្រឹមរូបថតពេលនាងតុបតែងមុខ។ ចង់ដឹងថានាងមានមុខមាត់ពិតយ៉ាងណា តោះទស្សនាទាំងអស់គ្នា ៖
ពេលតុបតែងមុខ និងស្លៀកពាក់ឈុត Cosplay ៖
មុនតុបតែង ៖
រូបថតប្រៀបធៀប ៖