Posted by Brand Thai Super Brand Collection on Monday, March 26, 2018

ពាណិជ្ជកម្ម ចុចត្រង់នេះដើម្បីចូលទៅកាន់ផេករបស់ Brand Thai

កាលពីថ្ងៃពុធកន្លងទៅ អ្នកស្រុកម្នាក់នៅខេត្ត Hubei បានជួបឧបត្តិហេតុដ៏គួរអោយស្រៀវមួយដែលកន្ត្រៃស្រាប់តែមកជង់និងក្បាល ខណៈគាត់កំពុងនៅកន្លែងកាត់មែកនៃរុក្ខជាតិដោយប្រើកន្ត្រៃភ្ជាប់ដងឬស្សីនោះ ។

ស្ដ្រីដែលរងគ្រោះនោះមានវ័យ៥៧ឆ្នាំ គាត់បានបញ្ជាក់ថាក្រោយរងរបួសគាត់ថាពុំមានអារម្មណ៍ឈឺចាប់នោះទេ គ្រាន់តែមានអារម្មណ៍ថាស្ពឹកក្បាលបន្តិចប៉ុណ្ណោះ ដោយគិតថាមិនមែនបញ្ហាធំដុំគាត់មិនបានអោយក្រុមគ្រួសារខលទាក់ទងហៅឡានសង្គ្រោះបន្ទាន់នោះទេ ដោយជំនួសដោយការធ្វើដំណើរទៅកាន់មន្ទីរពេទ្យដោយរថយន្តក្រុងជំនួសវិញ ដោយគាត់បានចំណាយពេលអស់ជាងមួយម៉ោងដើម្បីទៅដល់មន្ទីរពេទ្យនៅឯក្រុង Xiangyang ។

យ៉ាងណាក្រោយពេលទៅដល់មន្ទីរពេទ្យភ្លាមៗក្រុមគ្រូពេទ្យក៏បានត្រួតពិនិត្យឃើញថាមុខកន្ត្រៃនោះគឺឃ្លាតពីក្បាលគាត់ត្រឹមតែ២ទៅ៣មីលីម៉ែត្រប៉ុណ្ណោះ ដែលស្ទើរតែបន្តិចគាត់និងត្រូវពិការឬបាត់បង់ជិវិតទៅហើយ យោងតាមប្រភពពី  Chutian Metropolis Daily បានអោយដឹងថាក្រោយការព្យាបាលរបស់គ្រូពេទ្យគាត់បានធូរស្បើយហើយពុំមានបញ្ហាចោទធ្ងន់ធ្ងរអ្វីនោះទេ ។