Posted by Brand Thai Super Brand Collection on Monday, March 26, 2018

ពាណិជ្ជកម្ម ចុចត្រង់នេះដើម្បីចូលទៅកាន់ផេករបស់ Brand Thai

ជឿថាអ្នកគ្រប់គ្នាប្រាកដជាធ្លាប់លឺរឿងរ៉ាវទាក់ទងនឹងយក្សកាលពីសម័យមុន ជាពិសេសនៅក្នុងរឿងទេវកថា និងរឿងព្រេងបុរាណខ្មែរ។ តាមការពិតទៅ រឿងរ៉ាវទាក់ទងនឹងយក្សនេះមិនមែននៅតែនៅក្នុងប្រទេសខ្មែរយើងនោះទេ ដោយនៅក្នុងអរិយធម៌ប្រទេសផ្សេងៗទៀតលើផែនដីក៏មានលើកឡើងពាក់ព័ន្ធនឹងយក្សនេះក្នុងគម្ពីរ និងរឿងព្រេងនានាផងដែរ។ ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅតែមិនទាន់ច្បាស់អំពីវត្តមាននៃយក្សនៅលើផែនដី។ តើពិតជាធ្លាប់មានយក្សនៅលើផែនដីមែនឬ?

ទោះបីអ្នកស្រាវជ្រាវនៅមិនទាន់ច្បាស់ចំពោះចំណុចនេះ ភស្តុតាងទាំង៦យ៉ាងខាងក្រោម ហាក់បង្ហាញថាធ្លាប់មានវត្តមានយក្សនៅលើផែនដី។

  1. សៀវភៅយក្ស (Book of Giants)

បំណែកសៀវភៅនេះត្រូវបានគេរកឃើញកាលពីជាងកន្លះទសវត្សមុន ដែលគេហៅថា សៀវភៅយក្ស (Book of Giants)។ សៀវភៅនេះពិតជាគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែក៏ជាការរកឃើញប្រកបដោយភាពចម្រូងចម្រាស់មួយផងដែរ ដោយសៀវភៅនេះបានលើកឡើងពីការស្លាប់របស់ Nephilim សម័យបុរាណ។ និយាយរួម សៀវភៅបុរាណនេះនិយាយពីសត្វលោកមួយនៅធ្លាប់រស់នៅលើភពផែនដីនេះកាលពីយូរលង់មកហើយ និងលើកឡើងពីការដែលសត្វលោកនោះត្រូវបានបំផ្លាញ។

2. Nephilim ក្នុងគម្ពីរប៊ីប (Bible)

តាមការលើកឡើងនៅក្នុងផ្នែកមួយនៃគម្ពីរនេះ Nephilim គឺជាកូនចៅរបស់ “sons of God” និង “daughters of men” មុនពេលមានទឹកជន់លិចពិភពលោក។ ពោលគឺគម្ពីរនេះបានលើកឡើងថាមានយក្សនៅលើផែនដីក្នុងពេលនោះ។

3. Quinametzin Giants

យោងតាមទេវកថាវិទ្យាAztec នៅលើពិភពលោកនេះធ្លាប់មាន Quinametzin Giants រស់នៅកាលពីសម័យកាល Sun Rain។ សត្វលោកក្លាហានទាំងនេះត្រូវបានលើកឡើងនៅក្នុងគម្ពីរសាសនា Codex Rios ឬ Vatican A codex។ តាមការបកប្រែភាសាអ៊ីតាលីនៃអក្សរបុរាណនេះ  មានយក្សរស់នៅក្នុង Mesoamerica ហើយតាមការពណ៌នានៅក្នុងគម្ពីរសាសនានេះ អ្នកចម្បាំង Aztec​ ធ្លាប់ប្រយុទ្ធចម្បាំងប្រឆាំងជាមួយយក្សទៀតផង។

4. ព័ត៌មានរាយការណ៍ពីការរកឃើញនូវផូស៊ីលមនុស្សយក្ស

កាលពីជាង១០០ឆ្នាំមុន កាសែតរាប់មិនអស់រាយការណ៍ព័ត៌មានពីការរកឃើញនូវឆ្អឺងធំៗ ដែលមនុស្សជាច្រើនជឿថាជាឆ្អឹងរបស់មនុស្សយក្ស។

5. ម្រាមដៃយក្ស

ម្រាមដៃមួយដែលគេជឿថា ជាម្រាមដៃរបស់សត្វលោកមួយប្រភេទដែលមានកម្ពស់ដ៏ខ្ពស់ ត្រូវបានរកឃើញនៅក្នុងប្រទេសអេហ្ស៊ីបកាលពីប្រហែល ៥០ឆ្នាំមុន។ ម្រាមដៃនេះមានប្រវែងដល់ទៅ ២៨សង់ទីម៉ែត្រ។ របាយការណ៍ខ្លះលើកឡើងថា ម្រាមដៃនេះជាម្រាមដៃរបស់សត្វលោកមួយប្រភេទ (យក្ស) ដែលមានកម្ពស់យ៉ាងហោចណាស់ ៥ម៉ែត្រ។

6. Kap-Dwa យក្សក្បាលពីរ

មានការលើកឡើងថា វាត្រូវបានចាប់បានដោយអ្នកសំពៅអេស្ប៉ាញនៅទសវត្សឆ្នាំ១៦០០។ សត្វលោកដ៏ធំដែលគេចាប់បាននេះ គេហៅថា Kap-Dwa ហើយវាមានក្បាលពីរ កម្ពស់ ៣.៥ម៉ែត្រ។ គេជឿថាវាបានរស់នៅលើផែនដីកាលពីរាប់រយឆ្នាំមុន។

ជារួមចំណុចដូចបានលើកឡើងខាងលើ គ្រាន់តែហាក់ចង្អុលបង្ហាញថាធ្លាប់មានយក្សលើផែនដី មិនមែនជាការសន្និដ្ឋានរួមថា មាន ឬគ្មានយក្សនោះទេ។ សូមលោកអ្នកអាន និងពិចារណាថា មាន ឬគ្មានដោយខ្លួនឯង តាមការយល់ឃើញ និងជឿរៀងៗខ្លួន។

ប្រភព៖ Ancient-code