Fight Music អត្ថន័យ ឬ ចង់ឲពួកអ្នកយល់ គឺជាចម្រៀងរ៉េបមួយបទដែលចូលរួមសហការផលិតដោយអ្នកចម្រៀងរ៉េប និងហ៉ីបហបដ៏ល្បីឈ្មោះពីររូបគឺ Morno និង Khmer1Jivit ដែលបានបង្ហោះកាលពីដើមឆ្នាំ ២០១៨ ។

 

ប៉ុន្តែកាលពីពេលថ្មីៗនេះបទចម្រៀងរ៉េបមួយបទនេះក៏បានកក្រើកជាថ្មី ស្របពេលដែលតារាចម្រៀងលោក ម៉ៃ សុគន្ធ ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃករណី រិះគន់ MV ចម្រៀងរបស់ក្រុមក្មេងខ្មែរ និងតារាចម្រៀងល្បីៗមួយចំនួនទៀត ។ ហើយចំពោះមូលហេតុដែលធ្វើឲ្យបទនេះកក្រើកជាថ្មីនោះគឺដោយសារតែនៅក្នុងអត្ថន័យនៃបទចម្រៀង “Fight Music អត្ថន័យ” នេះ បានបង្កប់នូវពាក្យរិះគន់ទៅលើលោក ម៉ៃ សុគន្ធ ត្រង់ឃ្លា “ច្រមៈុធំដូចតោយុីអាចោ អាមុនសាកៃ ( មុនសាកៃ =ម៉ៃ សុគន្ធ) អានេះវាចោលម្សៀតមិនបាននឹងមនុស្សយុគសម័យ” និង ឃ្លាមួយចំនួនទៀត ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា “Fight Music អត្ថន័យ” មិនមែននិពន្ធឡើងដើម្បីតែរិះគន់លោក ម៉ៃ សុគន្ធ តែមួយនោះទេ ប៉ុន្តែអ្នកនិពន្ធនិងអ្នកចម្រៀងរ៉េបនិងហ៉ីបហបទាំង ២ រូបនេះបាននិពន្ធវាឡើងក្នុងអត្តន័យរិះគន់ទៅលើភាពអវិជ្ជមានមួយចំនួនទាំងក្នុងសង្គមសិល្បៈ និងសង្គមរស់នៅ ដូចជាករណីបើកបរមិនគោរពច្បាប់ជាដើម ៕

Loading...