Posted by Brand Thai Super Brand Collection on Monday, March 26, 2018

ពាណិជ្ជកម្ម ចុចត្រង់នេះដើម្បីចូលទៅកាន់ផេករបស់ Brand Thai

មនុស្សនិងសត្វរស់នៅលាយឡំគ្នានៅក្នុងសង្គមតាំងពីដើមមក ហើយទាំងសត្វនិងមនុស្សសុទ្ធតែអាចបង្កើតកំហុស ប៉ុន្តែកម្រឃើញគេទម្លាក់កំហុសលើសត្វ និងចោទប្រកាន់សត្វពីបទល្មើសណាមួយ ហើយកាត់ទោសណាស់។ យ៉ាងណាក៏ដោយ ខាងក្រោមនេះអាចរាប់បានថាជារឿងប្លែក និងកម្រមានដែលសត្វទាំងនេះត្រូវបានគេកាត់ទោសព្រោះប្រព្រឹត្តបទល្មើស។

10. ដំរីឈ្មោះ Marry

នៅឆ្នាំ១៩១៦ មានការសម្តែងសៀកក្នុងក្រុងតូចមួយនៅ Tennessee  ដោយក្នុងនោះមានដំរីឈ្មោះ Marry សម្តែងជាមួយបុរសឈ្មោះ  Red Eldridge ដែលមិនសូវមានបទពិសោធន៍បង្វឹកសត្វ ដែលជាផ្នែកមួយនាំឱ្យមានបញ្ហា។ ពេលកំពុងសម្តែង ដំរីនេះខឹង ហើយក៏ប្រើប្រម៉ោយបោកផ្ទប់បុរសនោះនឹងដី ហើយយកជើងជាន់ក្បាល នៅចំពោះមុខហ្វូងមនុស្សដែលកំពុងទស្សនា។ ក្រោយមក ខាងក្រុមសៀកបានប្រកាសពីការកាត់ទោស ដំរី Marry ជាសាធារណៈដោយព្យួរក។

9. មាន់ឈ្មោលនៅ Basel

ក្នុងឆ្នាំ១៤៧៤ នៅ Basel ប្រទេសស្វីស មាន់ឈ្មោលមួយក្បាលបានញាស់ស៊ុតមួយ ដែលនេះជារឿងខុសធម្មជាតិមួយ។ ដោយសារកាលនោះជាសតវត្សទី១៥នៅឡើយ ដូចនេះមនុស្សសម័យនោះជឿថានេះជាអំពើរបស់បិសាច ហើយក៏បានយកសត្វមាន់ឈ្មោលនោះទៅកាត់ទោសពីបទប្រឆាំងនឹងធម្មជាតិ ដោយត្រូវដុតទាំងរស់។ ក្រោយកាត់ទោសរួច គេបានរកឃើញស៊ុតបីថែមទៀតនៅក្នុងខ្លួនមាន់ឈ្មោលនោះ។

8. សត្វអណ្តើកនៅ Idaho

នៅខែមីនា ឆ្នាំ២០១៨ មានគ្រូបង្រៀនផ្នែកវិទ្យាសាស្រ្តម្នាក់ឈ្មោះថា Robert Crosland នៅវិទ្យាល័យ Idaho បានយកកូនឆ្កែឱ្យសត្វអណ្តើកដ៏ធំមួយខាំត្របាក់ស៊ីនៅចំពោះមុខកូនសិស្សនៅក្នុងថ្នាក់រៀន ដែលសិស្សក្នុងហេតុការណ៍នោះបានស្រែក ហើយប្រាប់ឱ្យគ្រូបញ្ឈប់សកម្មភាពនោះ។ តាមសិស្សបានឱ្យដឹងថា គ្រូម្នាក់នេះជាញឹកញប់យកសត្វតូចៗផ្សេងៗមកឱ្យអណ្តើកនេះស៊ី ប៉ុន្តែចំពោះកូនឆ្កែនេះដូចជាជ្រុលពេក។ Idaho Humane Society បានបើកការស៊ើបអង្កេតលើភាពព្រៃផ្សៃរបស់សត្វនេះ ហើយបានចាប់អណ្តើកនោះឃុំខ្លួន និងធ្វើការកាត់ទោសសម្លាប់។

7. សត្វឆ្កែឈ្មោះ Dormie

កាលពីឆ្នាំ១៩២១ ទីក្រុង San Francisco គឺជាកន្លែងខុសប្លែកពីបច្ចុប្បន្ន ដោយពេលនោះអ្នកចិញ្ចឹមសត្វអាចបណ្តោយឱ្យសត្វរបស់ខ្លួន (ឆ្កែ ឆ្មាជាដើម) នៅខាងក្រៅ។ ប៉ុន្តែមានរឿងមួយបានកើតឡើង ដោយឆ្កែឈ្មោះ Dormie បានក្លាយជាឃាតករសម្លាប់ឆ្មាជាច្រើននៅក្នុងតំបន់។ មានការតវ៉ាក្តីគ្នារវាងម្ចាស់ឆ្កែឈ្មោះ Dormie និងម្ចាស់សត្វឆ្មារងគ្រោះ ដោយទាមទារឱ្យតុលាការកាត់ក្តីលើសត្វឆ្កែឈ្មោះ Dormie នោះ។ ទីបំផុតទៅ ចៅក្រមសម្រេចដកចេញនូវការកាត់ទោសសត្វឆ្កែ ហើយតម្រូវឱ្យឆ្មានៅតែក្នុងផ្ទះវិញ។

6. សត្វជ្រូកមេនិងកូនៗ

នៅឆ្នាំ១៤៥៧ ក្នុងប្រទេសបារំាង មានក្មេងម្នាក់បានលេងក្បែរកន្លែងចិញ្ចឹមជ្រូកដែលមានមេ និងកូនជ្រូក ប៉ុន្តែចៃដន្យក្មេងនោះបានធ្លាក់ចូលកន្លែងជ្រូកនៅ។ ដោយសារស្រែកឃ្លាន ជ្រូកស្មានតែជាចំណីរបស់ខ្លួន ម្លោះហើយក៏ខាំហែកស៊ីក្មេងនោះ។ តុលាការបានកាត់ទោសសម្លាប់ជ្រូកមេចំពោះបទល្មើសឃាតកម្មរបស់ជ្រូកមេនោះ ប៉ុន្តែលើកលែងកូនជ្រូកឱ្យរួចជីវិតព្រោះថាយល់ថា កូនជ្រូកធ្វើតាមមេរបស់ខ្លួន។

5. សត្វស្វានៅ Hartlepool (ចក្រភពអង់គ្លេស)

មានរឿងព្រេងទាក់ទងនឹងនាវាបារំាងលិចនៅឈូងសមុទ្រអង់គ្លេសក្នុងភូមិនេសាទឈ្មោះ Hartlepool។ នៅពេលអ្នកស្រុកចូលទៅពិនិត្យមើលនាវានោះ ក៏បានឃើញសត្វស្វាដើរចេញពីនាវា។ អ្នកស្រុកបានឮរឿងរ៉ាវមិនល្អពីបារំាង ដូចនេះហើយពេលឃើញសត្វស្វានេះ ពួកគេសន្និដ្ឋានថាជាសត្រូវ និងជឿថាជាអ្នកស៊ើប។ ពួកអ្នកស្រុកក៏សម្រេចកាត់ទោសដោយព្យួរសត្វស្វានោះ។

4. សត្វគោ

គោនិងមនុស្សហាក់មិនសូវមានទំនាក់ទំនងល្អជាមួយគ្នាប៉ុន្មានទេតាំងពីដើមមក ដោយតែងមានហេតុការណ៍គោជល់មនុស្សឱ្យរបួស ឬស្លាប់ជាញឹកញាប់។ បើត្រឡប់ទៅមើលកាលពីឆ្នាំ១៤៩៩វិញ មានករណីគោក្នុងភូមិនៅប្រទេសបារាំងមួយ បានសម្លាប់ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ហើយតុលាការក្នុងតំបន់បានបញ្ជាឱ្យកាត់ទោសសត្វគោនោះ។

3. ពួកសត្វបំផ្លាញ

នៅឆ្នាំ១៥១៩ ប្រជាជននៅក្រុងមួយនៅអូស្រ្តាលីបានប្រមូលផ្តុំនៅតុលាការដើម្បីស្វែងរកដំណោះស្រាយចំពោះសត្វបំផ្លាញដូចជាកណ្តុរ ជាដើម ដែលបំផ្លាញនូវផលដំណាំ និងអ្វីៗផ្សេងៗទៀត។ មានការជជែកតវ៉ាវរវាងក្រុមអ្នកដែលយល់ថា គួរមានវិធានការចំពោះសត្វទាំងនោះ និងក្រុមអ្នកដែលយល់ថា មិនគួរសម្លាប់សត្វទាំងនោះ។ ទីបំផុតទៅ តុលាការសម្រេចថា ការខាតបង់របស់អ្នកស្រុកអាចយកមកទូទាត់ឱ្យសកម្មភាពសម្លាប់សត្វទាំងនោះបាន។

2. សត្វជ្រូក

នៅឆ្នាំមាន១៤៩៤ មានគ្រួសារមួយរស់នៅក្នុងកសិដ្ឋានមួយក្នុងប្រទេសបារំាង ដែលជាទូទៅគេចូលចិត្តបើកទ្វារចោល។ ថ្ងៃមួយស្វាមីរវល់ឱ្យចំណីសត្វគោ ហើយប្រពន្ធក៏រវល់ធ្វើការ ដោយទុកទារកតូចដេកក្នុងផ្ទះម្នាក់ឯង។ ពេលនោះស្រាប់តែមានសត្វជ្រូកមួយដើរចូលទៅក្នុងផ្ទះស្វែងរកចំណីស៊ី ហើយក៏ប្រទះនឹងទារកតូច។ សត្វជ្រូកក៏បានស៊ីទារកតូចនោះ។ ក្រោយមកសត្វជ្រូកនោះត្រូវបានចាប់ខ្លួន ដាក់ឱ្យជាប់គុក និងកាត់ទោសសម្លាប់ដោយការព្យួរជាសាធារណៈ។

  1. បទល្មើសសេពកាមជាមួយសត្វ

ជាច្រើនឆ្នាំមកហើយ ប្រសិនបើនរណាមួយត្រូវគេចាប់បានថាប្រព្រឹត្តអំពើដូចតិរច្ឆាន ទាំងមនុស្សនិងសត្វនឹងត្រូវគេសម្លាប់ដោយសារការប្រព្រឹត្តបទល្មើសរបស់ពួកគេ។ ជាក់ស្តែងដូចជាករណីលោក Potter ដែលត្រូវគេកាត់ទោសជាសាធារណៈជាមួយនិងសត្វគោ សត្វជ្រូក និងសត្វចៀមដែលគាត់បានសេពកាមជាមួយ។

ប្រភព៖ Listverse

Loading...
SHARE