អ្នកថតរូបវ័យក្មេងមកស្លូវ៉ាគីម្នាក់ដែលមានឈ្មោះថា Jozef Macutek បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាមួយនឹងរូបថតជាច្រើនសន្លឹកដែលបង្ហាញពីទេសភាពភ្នំនៅជិតតំបន់ដែលគេរស់នៅ។

នៅក្នុងវ័យទើបតែ ១៦ ឆ្នាំ Jozef អាចថតបានយ៉ាងស្រស់ស្អាតដោយ។ Jozef បានចាប់ផ្ដើមចូលចិត្តថតរូបតាំងពីក្មេងមកម្ល៉េះ ដោយនៅអាយុ ១០ គេបានទិញកាមេរ៉ាឌីជីថលមួយគ្រឿងដែលនោះជាកាមេរ៉ាដំបូងរបស់គេ ដោយគេបានប្រើប្រាស់ផ្ដិតយកសកម្មភាពជាច្រើនជុំវិញការផ្សងព្រេងរបស់គេ។

ពីរឆ្នាំក្រោយមក ដោយគិតថា ឌីជីថលកាមេរ៉ា មិនទាន់គ្រប់គ្រាន់ គេក៏សម្រេចចិត្តទិញកាមេរ៉ា DSLR មួយគ្រឿងម៉ាក Nikon D200 ដែលធ្វើកម្រិតនៃការយល់ដឹងពីការថតរូបកាន់តែឈានទៅមុខមួយកម្រិតទៀត រហូតដល់មានសមត្ថភាពអាចថតរូបបានល្អនៅសព្វថ្ងៃនេះ ។

បើទោះបីជាគេមានវ័យក្មេងខ្ចីក៏ពិតមែន ប៉ុន្តែស្នាដៃរបស់គេត្រូវបានអ្នកជំនាញថតរូបជាច្រើនកោតសរសើរផងដែរ ។ ជារៀងរាល់ថ្ងៃគេតែងតែចំណាយពេលទំនេរដើម្បីផ្ដិតយកទិដ្ឋភាពជាច្រើននៅជុំវិញខ្លួនគេ ហើយគេតែងតែដាក់តាមខ្លួនជានិច្ចនូវកាមេរ៉ារបស់ខ្លួន ឬ អាចនិយាយបានថាគេជាមនុស្សម្នាក់ដែលងប់ងល់នឹងការថតរូបជាខ្លាំង៕

តោះទស្សនារូបថតរបស់គេ ៖

អ្នកក៏អាចរកមើលរូបថតផ្សេងៗរបស់គាត់តាមរយៈគណនី Instagram ដែលមានឈ្មោះថា jozefmacutek ផងដែរ៕

Loading...
SHARE