Posted by Brand Thai Super Brand Collection on Monday, March 26, 2018

ពាណិជ្ជកម្ម ចុចត្រង់នេះដើម្បីចូលទៅកាន់ផេករបស់ Brand Thai

ភាពស្មើរគ្នាដែលយើងធ្លាប់បានសិក្សាឬសមាមាត្រ វាអាចនឹងប្រើត្រូវតែក្នុងគណិតវិទ្យានោះទេ។ ក្នុងពិភពពិតនេះ អ្វីក៏ដោយក៏មិនដែលត្រឹមត្រូវស្មើរគ្នាដែរ វារមែងលើសខ្វះខាងនេះឬខាងនោះ។ ឧទាហរណ៍ខាងក្រោមនេះគឺច្បាស់តែម្តង៖

១.នៅអាមេរិកមនុស្ស១៧០០នាក់ ក្លាយជាអ្នកមានក្នុងមួយថ្ងៃ៖ ដោយសារកំណើនសេដ្ធកិច្ច របាយការណ៍របស់អាមេរិកបានបញ្ចេញថាប្រជាជនអាមេរិកប្រមាណ ៨លានគ្រួសារមានចំណូលលើសពី១០០០០០០ ដុល្លារក្នុងមួយឆ្នាំ ខណៈប្រទេសខ្លះវិញមួយជិវិតមិនអាចរកបានផង

២.ប្រជាជនបង់ក្លាដែសមានចំនួន ១៦៥.៩លាននាក់ ចំណែកឯរុស្ស៊ីវិញមានចំនួន១៤៣.៩លាននាក់ ប៉ុន្តែកុំមើលផ្ទៃដី៖ កន្លែងខ្លះខ្វះមនុស្សនៅ កន្លែងខ្លះនៅជាន់កគ្នា

៣.ប្រទេសអាឡឺម៉ង ស្ថិតិកូនក្មេងពី០ទៅ១៤ឆ្នាំកាន់តែធ្លាក់ចុះដល់១២ភាគរយ ខណៈកេនយ៉ាកើនដល់៤០ភាគរយលើកូនក្មេងអាយុដូចគ្នា៖ ក្រហើយកូនច្រើនទៀត

៤.Jame និង Mary ជាឈ្មោះពេញនិយមបំផុតក្នុងលោក ខណៈឈ្មោះផ្សេងរាយរងៗ ៖ ស្រុកខ្មែរក៏មាន Jame (ជេមស៍) ដែរ

៥.ចិនជាប្រទេសសំបូរមាសជាងគេក្នុងលោក៖ ស្រុកខ្មែរក៏សម្បូរដែរ នៅម្តុំផ្សារថ្មី

៦.មនុស្សភាគច្រើនកើតថ្ងៃព្រហស្បត៍ ចំណែកអ្នកកើតថ្ងៃសៅរ៍មិនសូវមានទេ៖ ពាក់ពន្ធ័នឹងអ្នកណា?

ប្រភព៖ Brightside

Loading...
SHARE