Posted by Brand Thai Super Brand Collection on Monday, March 26, 2018

ពាណិជ្ជកម្ម ចុចត្រង់នេះដើម្បីចូលទៅកាន់ផេករបស់ Brand Thai

មនុស្សមួយចំនួនតែងតែរអ៊ូរថាគ្មានការងារធ្វើ ប៉ុន្តែក្រុមហ៊ុនមួយចំនួនបែរជាខ្វះបុគ្គលិកទៅវិញ នោះក៏ដោយសារតែកត្តាមួយចំនួនដូចជា បុគ្គលស្វែងរកការងារខ្វះសមត្ថភាព ការផ្សព្វផ្សាយពីការការរើសបុគ្គលិកនៅមិនសូវទូលំទូលាយ និងកត្តាជាច្រើនទៀត ។

ដោយសារតែហេតុនេះហើយ ក្រុមហ៊ុននៅបរទេសមួយចំនួនបានប្រើប្រាស់វិធីសាស្ត្រផ្សព្វផ្សាយដ៏ទាក់ទាញ ដើម្បីស្វែងរកបុគ្គលិកដែលមានសមត្ថភាព ក៏ដូចជាចូលចិត្តនូវការងារដែលពួកគេផ្តល់ឲ្យ ។ ហើយនេះគឺជាវិធីសាស្ត្រមួយចំនួនដែលពួកគេបានប្រើប្រាស់ ៖

1  ផ្ទាំងផ្សព្វផ្សាយរបស់ H&M

សួរថា វិស្សមកាលរហូតដល់ទៅ ៥ សប្ដាហ៍នរណាមិនចាប់អារម្មណ៍ ។

2  ផ្ទាំងផ្សព្វផ្សាយរើសបុគ្គលិករបស់ ភោជនីយដ្ឋាន និង បារ Dallas

បើសិនជាអ្នកមានបទពិសោធន៍ផ្នែកក្រឡុកស្រានៅបារ និង អានអក្សរធំៗខាងលើនេះយល់ ទៅដាក់ពាក្យទៅ អ្នកសង្ឃឹមជាប់ច្រើន ។ សម្រាប់ Admin បើសិនជាមានបទពិសោធន៍ផ្នែកក្រឡុកស្រាមួយទៀតដឹងតែជាប់ហើយ អក្សរនោះគេសរសេរថា ” Ah, Fine. I’ll have one more before I go home.” ។

មូលហេតុ ៖ ពីព្រោះនៅភោជនីយដ្ឋាននេះមានសម្រុះជាតិសាសន៍ ហើយភាសាអង់គ្លេសរបស់ពួកគេពេលខ្លះគឺស្ដាប់មិនយល់ទេ ។

៣  ផ្ទាំងរើសបុគ្គលិករបស់ក្រុមហ៊ុន EA នៅកាណាដា

បើអ្នកមើលវាយល់ទៅដាក់ពាក្យទៅដឹងតែជាប់ហើយ !

អ្វីដែលអ្នកឃើញនោលើផ្ទាំងផ្សព្វផ្សាយនោះគឺ ASCII code ដែលមានន័យថា ” Now Hiring” ។

៤  ផ្ទាំងផ្សពផ្សាយរបស់ careerbuilder.com

វាជាផ្ទាំងផ្សព្វផ្សាយមួយដែលអាចជួយដល់ឲ្យអ្នកគ្មានការងារធ្វើ មានសង្ឃឹមឡើងវិញ ជាពិសេសអ្នកដែលចង់សម្លាប់ខ្លួនដោយលោតពីលើអគារ ។

៥ ផ្ទាំងផ្សព្វផ្សាយរបស់ក្រុមហ៊ុនមួយ

មើលទៅពួកគេពិតជាត្រូវការអ្នកឌីហ្សាញក្រាហ្វិកប្រាកដមែន ។

 

៦ ក្រុមហ៊ុនមួយនេះកំពុងតែត្រូវការអ្នកអភិវឌ្ឍន៍វេបសាយ

 

ប្រភព ៖ architectureworld

Loading...
SHARE