ជួបគ្នាគឺជានិស្ស័យ បានរស់នៅជាមួយគ្នាជាប្ដីប្រពន្ធគឺជារឿងវាសនា ចំណែកឯការរក្សាចំណងស្នេហ៍នោះឲ្យឋិតឋេរបានយូរគឺអាស្រ័យលើ ទង្វើ និង ចិត្តរបស់បុគ្គល់ទាំង ២ រូបដែលជាគូនឹងគ្នា។

មនុស្សដែលអាចរក្សាចំណងស្នេហ៍បានយូរអង្វែងក្នុងពេលបច្ចុប្បន្នត្រូវបានគេមើលឃើញថាមានចំនួនតិចតួចបើធៀបនឹងការបែកបាក់ រហូតដល់មានអ្នកខ្លះដែលបានជួបស្នេហ៍ដែលមិនសមប្រកប រហូតហ៊ានពោលពាកថា នៅលើលោកនេះគ្មានស្នេហ៍ស្មោះនោះទេ។

ប៉ុន្តែការគិតដូចនេះគឺជារឿងមិនត្រឹមត្រូវនោះទេ បើអ្នកគិតបែបនេះសូមផ្លាស់ប្ដូរទស្សនៈរបស់អ្នកជាបន្ទាន់ រូបថតប៉ុន្មានសន្លឹកខាងក្រោមនេះនឹងបង្ហាញអ្នកនូវគូស្នេហ៍ជាច្រើនគូដែលបានស្រលាញ់គ្នាយ៉ាងស្មោះស្ម័គ្រ ដែលមានគូខ្លះស្រលាញ់គ្នាតាំងពីតូច ខ្លះស្រលាញ់គ្នានៅពេលធំតែរក្សាវាបានរហូតដល់វ័យចំណាស់។

តោះទស្សនារូបថតរបស់ពួកគេទាំងអស់គ្នា ដែលរូបភាគច្រើនគឺជាការថតរូបឡើងវិញតាមលំនាំរូបថតដំបូងដែលពួកគេបានថតជាមួយនឹងគ្នា ៖