Posted by Brand Thai Super Brand Collection on Monday, March 26, 2018

ពាណិជ្ជកម្ម ចុចត្រង់នេះដើម្បីចូលទៅកាន់ផេករបស់ Brand Thai

បណ្ណាល័យអាចជាផ្ទះទីពីរសម្រាប់អ្នកដែលស្រឡាញ់សៀវភៅ និងស្រឡាញ់ការអាន ហើយបណ្ណាល័យនៅលើពិភពលោកនេះមានគ្រប់ទ្រង់ទ្រាយ គ្រប់ទំហំ និងការតុបតែងលម្អផ្សេងៗគ្នា ដើម្បីឱ្យមានភាពស្រស់ស្អាតគួរជាទីចង់អានសៀវភៅ។ ជាក់ស្តែងបណ្ណាល័យខាងក្រោមនេះ អាចរាប់បានថាជាកំពូលបណ្ណាល័យស្អាតៗក្នុងលោក ដែលលោកអ្នកឃើញហើយដឹងតែចង់នៅអានតែម្តង។

  1. បណ្ណាល័យសាធារណៈញូវយ៉ក ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩១១

2. បណ្ណាល័យជាតិអូទ្រីស ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៧២៦

3. បន្ទប់អានសៀវភៅរបស់រាជវង្សប៉ទុយហ្គាល់ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៨៧

4. បណ្ណាល័យ Bodleian នៅសាកលវិទ្យាល័យ Oxford ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៦០២

5. បណ្ណាល័យ Black Diamond នៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩

6. បណ្ណាល័យ New Library នៅសាកលវិទ្យាល័យ Aberdeen ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០១២

7. បណ្ណាល័យ Trinity College Library ក្នុងទីក្រុង Dublin ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ​១៧៣២

8. បណ្ណាល័យ Coimbra Library នៅប្រទេសប៉ទុយហ្គាល់ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៧២៨

9. Musashino Art University Museum & Library ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០

10. Library of Congress ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៩៧

11. បណ្ណាល័យ និងមជ្ឈមណ្ឌលវប្បធម៌ Vennesla ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១

12. បណ្ណាល័យ Baroque នៅទីក្រុង​ Prague ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៧២២

13. បណ្ណាល័យ Bibliotheca Alexandrina នៅប្រទេសអេហ្ស៊ីប ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២

14. បណ្ណាល័យ José Vasconcelos នៅ Mexico City ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦

15. បណ្ណាល័យជាតិ Marciana នៅទីក្រុង Venice ប្រទេសអ៊ីតាលី ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៥៨៨

16. បណ្ណាល័យ George Peabody នៅសាកលវិទ្យាល័យ Johns Hopkins ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៧៨

17. បណ្ណាល័យ Birmingham  ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣

18. បណ្ណាល័យ Stuttgart City Library នៅប្រទេសអាល្លឺម៉ង់ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១

19. បណ្ណាល័យសាធារណៈតៃប៉ិ (ឋានសួគ៌នៃសៀវភៅ) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦

20. បណ្ណាល័យសាធារណៈ Seattle ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៤

ប្រភព៖ Business Insider

Loading...
SHARE