Posted by Brand Thai Super Brand Collection on Monday, March 26, 2018

ពាណិជ្ជកម្ម ចុចត្រង់នេះដើម្បីចូលទៅកាន់ផេករបស់ Brand Thai

លោក LEOBANE គឺជាតារាសាច់ដ៉ំ និងជាតារា Cosplay សញ្ជាតិបារាំង ដែលមានរូបរាងសង្ហារ សាច់ដ៉ំធំៗ ហើយតែងតែស្លៀកពាក់ ឬ តុបតែងខ្លួនទៅតាមតួអង្គខ្សែភាពយន្ត ក៏ដូចជាហ្គេមល្បីៗជាច្រើន ។ រាល់ការ Cosplay ម្ដងៗនរណាក៏សរសើរគាត់ដែរថា សង្ហារ ហើយសាកសមខ្លាំងណាស់ ។

ប៉ុន្តែចម្លែកអីតែកាលពីពេលថ្មីៗនេះ លោក LEOBANE ទើបតែបង្ហោះរូបថត Cosplay ថ្មីរបស់ខ្លួនទៅក្នុង Instagram ដែលធ្វើឲ្យអ្នកដែលបានឃើញភ្ញាក់ផ្អើល និងស្រឡាំងកាំងគ្រប់គ្នា រហូតដល់ខ្លះចង់អួលបាយទៀតក៏មាន នោះក៏ដោយសារតែ Cosplay លើកនេះគាត់បែរជាតុបតែងខ្លួនជាតួអង្គ Sailor Moon ដែលតួអង្គតុក្កតាស្រីដ៏ល្បីរបស់ជប៉ុនទៅវិញ ។

ទន្ទឹមនឹងការភ្ញាក់ផ្អើល មនុស្សមួយចំនួនហាក់មិនពេញចិត្តនឹង Cosplay បែបនេះនោះទេ ខណៈដែលមួយចំនួនបានសរសើរពីការច្នៃប្រឌិតរបស់កាត់ទៅវិញ ហើយដោយសារតែ Cosplay មួយនេះហើយ គាត់មានភាពល្បីល្បាញជាខ្លាំងនៅក្នុងប្រទេសជប៉ុន ។

ទស្សនារូបថតទាំងអស់គ្នា ៖

ហើយនេះគឺជា Cosplay មុនៗរបស់គាត់ ៖

រូបរាងមុនពេល Cosplay ៖

ប្រភព ៖ Instagram 

Loading...
SHARE