Posted by Brand Thai Super Brand Collection on Monday, March 26, 2018

ពាណិជ្ជកម្ម ចុចត្រង់នេះដើម្បីចូលទៅកាន់ផេករបស់ Brand Thai

ការថតរូប Pre Wedding គឺជារឿងដ៏ពេញនិយមមួយ ហើយគេសង្កេតឃើញថាគូស្នេហ៍ភាគច្រើនតែងតែថតរូប Pre Wedding នេះទៅតាមស្ទីលដែលខ្លួនចូលចិត្ត ឬ អ្វីដែលជាអាជីពរបស់ខ្លួនជាដើម ដូចជា កូនកម្លោះ ឬ កូនក្រម៉ំជាប៉ូលិស គឺស្លៀកពាក់ជាប៉ូលិស ឯកូនកម្លោះឬកូនក្រម៉ំជាពេទ្យ ស្លៀកពាក់ជាពេទ្យជាដើម ។

ហើយកាលពីពេលថ្មីៗនេះលើបណ្ដាញសង្គម Facebook កាលពីពេលថ្មីៗនេះគេសង្កេតឃើញមានការចែករំលែកនូវរូបថតជាច្រើនសន្លឹកដែលបង្ហាញពីនារីម្នាក់ស្លៀកពាក់ក្នុងឈុតជាកូនក្រម៉ំបែបប្រពៃណីថៃហើយជិះម៉ូតូធំយ៉ាងឡូយ ។ ដោយតាមរយៈរូបថតនេះគេបានសន្និដ្ឋានថា នោះប្រហែលជារូបថត Pre Wedding របស់នារីម្នាក់ដែលជាអ្នកចូលចិត្តម៉ូតូធំ ។

បើយោងតាមប្រភពបានឲ្យដឹងថានារីម្នាក់ដែលស្ថិតនៅក្នុងរូបថតនោះមានឈ្មោះថា Annie Prisana ជានារីជនជាតិថៃម្នាក់ដែលចូលចិត្តម៉ូតូធំ ហើយក៏ជាអ្នកជិះម៉ូតូធំស្រីដ៏ល្បីម្នាក់ផងដែរ ។ ប៉ុន្តែប្រភពមិនបានបញ្ជាក់នោះទេថានោះគ្រាន់តែជាការថតរូបម៉ូដែល ឬ ក៏ជារូបថត Pre Wedding ពិត ខណៈដែលអ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះសន្និដ្ឋានថាជាការពិតដោយសារតែនៅលើគណនី Instagram របស់នាងបានបង្ហោះរូបថតទាំងនេះ ភ្ជាប់ជាមួយនឹងសារដែលសរសេរជាភាសាថៃដែលមានន័យជាភាសាខ្មែរថា “ខ្ញ៉ំពិតជាចូលចិត្តការជិះម៉ូតូខ្លាំងណាស់ ប៉ុន្តែខ្ញ៉ំពិតជាមានមោទនភាពខ្លាំងណាស់ក្នុងការក្លាយខ្លួនជាអ្នកម្ដាយជនជាតិថៃម្នាក់” ។

ប្រភព ៖ Facebook

Loading...
SHARE