នារីវ័យក្មេងជនជាតិចិនអាយុ ១៩ ម្នាក់បានធ្វើឲ្យមហាជនជាច្រើនអាណិតអាសូក្រោយដឹងថានាងមានបំណងលក់ព្រហ្មចារីយកប្រាក់ព្យាបាលជំងឺមហារីករបស់បងប្រុសនាង។

នៅលើរថភ្លើងក្រោមដីមួយនៅក្នុងប្រទេសចិន នារីវ័យក្មេងម្នាក់ដែលមានឈ្មោះថា Xu បានកាន់ក្រដាសមួយផ្ទាំង ដោយនៅលើក្រដាសនោះនាងបានពន្យល់ថា បងប្រុសអាយុ ២៣ ឆ្នាំរបស់នាងកំពុងតែមានជំងឺមហារីកហើយកំពុងត្រូវការប្រាក់សម្រាប់ព្យាបាល ហើយនាងសុខចិត្តលក់ព្រហ្មចារីយរបស់នាងក្នុងតម្លៃដែលគ្រប់គ្រាន់សម្រាប់ព្យាបាលបងប្រុសនាង។

ក្នុងក្រដាសនោះនាងក៏បានបញ្ជាក់បន្ថែមផងដែរថា “សម្រាប់អ្នកមានសណ្ដានចិត្តទាំងឡាយណាដែលមានបំណងជួយសង្គ្រោះបងប្រុសរបស់ខ្ញុំខ្ញុំនឹងប្រគល់ព្រហ្មចារីរបស់ខ្ញុំឲ្យសម្រាប់តម្លៃព្យាបាលបងប្រុសខ្ញុំគឺ 200.000 យន់ ($ 41196.22) ។

នៅក្នុងការកាន់ក្រដាសពាសពេញរថយន្តភ្លើងក្រោមដីនេះ និងផ្លូវសាធារណៈ មនុស្សជាច្រើនបានចាប់អារម្មណ៍នឹងនាង ដោយម្នាក់ៗបានសន្លឹងមើលនាងក្នុងក្ដីអាណិតអាសូ ហើយមិនត្រឹមតែអ្នកនៅក្នុងរថភ្លើងនោះទេ សូម្បីតែប៉ូលិសក៏បានចាប់អារម្មណ៍ផងដែរ ដែលនាងត្រូវបានប៉ូលិសនាំទៅកាន់ស្នាការដើម្បីបកស្រាយពីបដាដែលនាងកាន់នោះ ហើយអ្នកការសែតជាច្រើនក៏បានចុះទៅយកព័ត៌មាននេះផងដែរ។

ជួបជាមួយនឹងបងប្រុសរបស់នាងដែលមានរូបរាងកាយស្គមស្គាំងស្ទើរតែរកសាច់ជាប់ស្បែកគ្មាន បានផ្ដល់បទសំភាសន៍ទៅឲ្យអ្នកសារព័ត៌មានយ៉ាងដូច្នេះថា “ខ្ញុំមិនអាចទាមទារប្រាក់ធានារ៉ាបរងការព្យាបាលជំងឺរបស់ខ្ញុំបាន ហើយប្រហែលជានាងដឹងរឿងនេះទើបនាងសម្រេចចិត្តធ្វើបែបហ្នឹង នាង(ប្អូនស្រីខ្ញុំ) ពិតជាល្ងង់ខ្លាំងណាស់”។

ជាក់ស្តែងបងប្រុសរបស់នាងត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកបីឆ្នាំមុនមកម្ល៉េះ និងកំពុងតែស្ថិតនៅក្នុងស្ថានភាពអស់សង្ឃឹម វិធីដែលអាចជួយគាត់បានគឺត្រូវការវះកាត់ប្តូរខួរឆ្អឹង។ ជាអកុសលបើទៅបីជាខួរឆ្អឹងរបស់នាងអាចជួយបងប្រុសនាងបានក៏ដោយ ប៉ុន្តែបងប្រុសរបស់នាងមានប្រតិកម្មទៅនឹងការប្តូរខួរឆ្អឹងនេះ ដូចនេះត្រូវការការព្យាបាលមានតម្លៃថ្លៃ។

មកដល់ពេលនេះមិនទាន់មានសប្បុរសជនណាម្នាក់ចេញថ្លៃព្យាបាលសម្រាប់គ្រួសារដ៏កម្សត់នេះនៅឡើងទេ ប៉ុន្តែក៏មានមនុស្សជាច្រើនបានទៅសួរសុខទុក្ខពួកគេក៏ដូចជាផ្ដល់ជាថវិការបន្តិចបន្តួច និងគ្រឿងបរិភោគខ្លះផងដែរ៕

Loading...
SHARE