អីយ៉ា! ចាន់ វឌ្ឍនាកា ល្បី​ដល់ FOX SPORTS Asia ហៅ​ថា Golden Boy សម្រាប់​កម្ពុជា

កាលពីពេលថ្មីៗ នេះនៅក្នុងកម្មវិភាគកីឡាមួយរបស់ស្ថានីយន៍ទូរទស្សន៍ Fox Sports បានធ្វើការវិភាគទៅលើកីឡាករកំពូលរបស់កម្ពុជា ចាន់ វឌ្ឍនាកា មុនពេលកម្ពុជាប៉ះម៉ាលេស៊ី ក្នុងការប្រកួត AFF Suzuki Cup នៅល្ងាចនេះ។

នៅក្នុងការវិភាគនេះពិធីករបានសរសើរដល់ចំនុចពិសេសរបស់ វឌ្ឍនាកា ក៏ដូចជាលើកយកប្រវត្តិនៃការប្រកួតកន្លងមកនេះ មករៀបរាប់។ នៅក្នុងទំព័រ Facebook ផ្លូវការរបស់ Fox Sports ប្រចាំតំបន់អាស៊ីក៏បានបង្ហោះនូវវីដេអូនោះដោយបាន ហៅកីឡាករកំពូលរបស់កម្ពុជារូបនេះ Golden Boy For Cambodia ផងដែរ។

ហើយទំព័រដដែលនេះក៏បានដាក់ជាសំនួរផងដែរថា តើគេអាចធ្វើឲ្យប្រទេសជាតិរបស់គេមាន មោទនភាព ចំពោះគេដែរឬទេ ក្នុងការប៉ះជាមួយនឹង ម៉ាឡេស៊ី ល្ងាចនេះ។

04
03
02
%e1%9f%a0%e1%9f%a1

តោះទស្សនាវីដេអូទាំងអស់គ្នា ៖

ចុច Link ខាងក្រោមដើម្បីទស្សនាវីដេអូ ៖

https://www.facebook.com/foxsportsasia/videos/10154302719859545/

គួររំលឹកផងដែរថា កាលពីមុន Foxsport ក៏ធ្លាប់លើកយកប្រធានបទទាក់ទងទៅនឹងបាល់ទាល់នៅកម្ពុជាក្នុងការផ្សាយផ្ទាល់កម្មវិធីនេះម្ដងរួចមកហើយ ដែលយើងខ្ញុំបានចុះផ្សាយរួចទៅហើយក្រោមចំណងជើងថា

អ្នកលេង FB រំភើបពេលឃើញទង់ជាតិកម្ពុជាបង្ហាញខ្លួនលើប៉ុស្តិ៍ទូរទស្សន៍កីឡាដ៏ល្បី FoxSports

អានអត្ថបទ ៖
ប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យបាល់ទាត់នៅកម្ពុជាហាក់មានសន្ទុះខ្លាំងទាំងសមត្ថភាពកីឡាករ និង ចំនួនអ្នកគាំទ្រ ដោយគ្រប់ការប្រកួតលក្ខណៈអន្តរជាតិ យុវជន យុវនារី បង ប្អូន ពូ មីង អ៊ុំប្រុស អ៊ុំស្រី នាំគ្នាទៅចូលរួមទស្សនាភ្លូកទឹកភ្លូកដី។

ដោយសារសន្ទុះដ៏ខ្លាំងក្លាបែបនេះ សារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនបានចាប់អារម្មណ៍យ៉ាងខ្លាំងលើកម្ពុជាក្នុងវិស័យមួយនេះ។ ហើយកាលពីពេលថ្មីៗ ប៉ុស្តិ៍ទូរទស្សន៍ដ៏ល្បីផ្នែកកីឡាគឺ Foxsports ក៏បានលើកយកប្រធានបទទាក់ទងនឹងលទ្ធផលនៃការប្រកួតបាល់ទាត់វគ្គជម្រុះពានរង្វាន់ AFF SUZUKI CUP ដែលកម្ពុជាអាចឆ្លងកាត់វគ្គជម្រុះបានដោយជោគជ័យ ជាលើកដំបូងក្នុងការប្រកួតប៉ុន្មានឆ្នាំចុងក្រោយមកនេះចាប់តាំងពីឆ្នាំ ២០០៨ មក មកនិយាយផងដែរ។

ដោយហេតុនេះហើយ អ្នកលេង Facebook ជាច្រើនបានបញ្ចេញនូវអារម្មណ៍រំភើប និងមានមោទនភាពចំពោះក្រុមកីឡាករជម្រើសជាតិ ដែលអាចនាំយកទង់ជាតិកម្ពុជាទៅបង្ហាញក្នុងឆាកអន្តរជាតិបាន។