ពាណិជ្ជកម្ម
ពាណិជ្ជកម្ម ចុចត្រង់នេះដើម្បីចូលទៅកាន់ផេករបស់ Brand Thai

ប្រទេសថៃកំពុងមានការព្រួយបារម្ភពីការរាតត្បាតអំពីជម្ងឺឆ្កែឆ្កួត ដែលរីករាលដាលស្ទើរពេញផ្ទៃប្រទេស។បើយោងតាមBBCបានចុះផ្សាយថាមកទល់ពេលនេះខេត្ត៤០របស់ថៃ រួមទាំងទីក្រុងបាំងកកនិងឈៀងរ៉ៃសុទ្ធតែបញ្ជាក់ពីវត្តមានវីរ៉ុសឆ្កែឆ្កួតនេះទៀតផង។

គិតត្រឹមដើមឆ្នាំ២០១៨ ករណីឆ្កែឆ្កួតនៅប្រទេសថៃនេះបានការកត់ត្រាបានរហូតដល់៤០០ករណីរួចមកហើយ ដែលតួលេខនេះលោតទ្វេរដងពីឆ្នាំមុន។

ក្រឡេកទៅមើលទំព័រFacebookក៏បានហាមប្រាមមិនអោយគ្រប់គ្នាទៅជិតឆ្កែឬឆ្មាដែលដើរអនាថាតាមដងផ្លូវផងដែរ ដោយសារតែមាន១០៦ករណីរួចហើយដែលឆ្លងជំងឺនេះ ត្រឹមរយៈពេល២០ថ្ងៃខែមិនានេះ ខណៈដែលវីរ៉ុសនេះក៏បានសម្លាប់មនុស្ស៦នាក់រួចមកហើយដែរ។

ដូច្នេះសម្រាប់អ្នកធ្វើដំណើរកម្សាន្តឬធ្វើការនៅប្រទេសថៃ អាចចាត់ទុកករណីនេះ ជាការពារសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ។

ប្រភព៖ BBC

 

Loading...
SHARE