ចំណាំ ៖ រូបភាពនឹងវីដេអូខាងក្រោមអាចធ្វើឲ្យអ្នកមានអារម្មណ៍ខឹងសម្បារ ដូចនេះសូមមេត្តាកុំទស្សនាបើសិនជាអ្នកមានបញ្ហាជំងឺបេះដូង ឬ ឆាប់ខឹង។

កាលពីពេលថ្មីៗនេះអ្នកលេង Facebook ម្នាក់ដែលមានឈ្មោះថា ‎Nan Manjoi‎ បានធ្វើការបង្ហោះវីដេអូដែលធ្វើឲ្យមហាជនខ្លោចចិត្តអាណិតទារកតូចអាយុប្រហែល ២ ខួបម្នាក់ ត្បិតត្រូវស្ត្រីចិត្តឃោរឃៅម្នាក់ទះស្ទើរមិនដកដៃរហូតដល់ជាង ១ នាទី។

គួរឲ្យសោកស្ដាយប្រភពមិនបានប្រាប់ពត៌មានលំអិត ក៏ដូចជាអត្តសញ្ញាណស្ត្រីឃោឃៅរូបនោះ នោះទេ ប៉ុន្តែអ្នកលេង Facebook ដែលបានទស្សនាវីដេអូនេះរួចជាច្រើនរូបបានសន្និដ្ឋានថា នារីប្រហែលប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយនាងប្រហែលជាស្ត្រីបំរើ ដែលត្រូវបានគេឲ្យមើលថែទាំទារកតូចនោះ។

អ្នកលេង Facebook ក៏បាននាំគ្នាបញ្ចេញនូវអារម្មណ៍អាណិតអាសូទៅដល់ទារកតូចនោះជាខ្លាំង ដែលមិនគួរណាមកជួបរឿងបែបនេះទាំងវ័យក្មេងនោះទេ ។ បុរសមម្នាក់ក៏បានបញ្ចេញមតិផ្ទាល់ខ្លួនផងដែរថា ទារកនោះអាចនឹងមានបញ្ហាខួរក្បាលព្រោះតែការទះចំមុខ នឹងក្បាលធ្ងន់ ពីព្រោះតែរាងកាយរបស់ទារកគឺទន់ជ្រាយខ្លាំងមិនអាចស៊ាំនឹងការវាយដំបែបនេះនោះទេ។ ឯម្នាក់ទៀតក៏បានបញ្ចេញមតិផងដែរថា អ្នកដែលកាន់កាមេរ៉ាថតក៏ជាជនផ្សំគំនិតក្នុងការធ្វើរឿងដូចនេះដែរ បើសិនជាច្បាប់អាចចាប់នឹងដាក់ទោសបាន គួរតែចាប់ទាំងអ្នកប្រព្រឹត្ត និងអ្នកថត ។

នេះគឺជាមេរៀនមួយសម្រាប់អ្នកដែលរវល់នឹងការងារ ឲ្យយកចិត្តទុកដាក់ចំពោះកូនៗរបស់ខ្លួន បើសិនជាអាចមិនទុកពួកគេចោលជាមួយនឹងអ្នកមើលថែ ដែលអ្នកមិនស្គាល់ពីប្រវត្តិក៏ដូចជាចរឹតច្បាស់លាស់ចៀសវាងកូនរបស់អ្នកជួបរឿងអកុសលដូចនេះ។

ទស្សនាវីដេអូ ៖