ពាណិជ្ជកម្ម
ពាណិជ្ជកម្ម ចុចត្រង់នេះដើម្បីចូលទៅកាន់ផេករបស់ Brand Thai

👉 ក្នុងចំនោម៤គូនេះគ្មានអ្នកណាអាចបដិសេដបានទេថានេះគឺជាគូពិសេសជាងគេ ល្អមើលជាងគេ ដោយសារតែ
ឆ្នាំមុន​ Juventus ទម្លាក់ក្រុមខ្លាំង​ Barcelona ត្រឹមវគ្គនេះ​ ចុះឆ្នាំនេះ​ ពួកគេអាចទម្លាក់​ Real Madrid បានទេ?

Juventus គឺជាក្រុមមួយដែលកំពុងស្ថិតនៅកំពូលតារាង Italy Serie A ហើយក៏ជាក្រុមដែលតែងតែចិញ្ចឹមចិត្តចង់បានពានរង្វាន់មួយនេះយ៉ាងខ្លាំង (៣ឆ្នាំចុងក្រោយរងជើងឯកពាននេះ២ដង) ម៉្យាងវិញទៀតពួកគេពិតជាចង់សងសឹក Real Madrid យ៉ាងស្លរឈាមជាទីបំផុតដោយសារតែធ្វើអោយពួកគេខកចិត្តយ៉ាងខ្លាំងកាលពីឆ្នាំមុន (បានត្រឹមរងជើងឯក ចាញ់ Real Madrid 4-1) តែឆ្នាំមុនគឺជារឿងអតីត ឯឆ្នាំនេះគឺជារឿងបច្ចុប្បន្ន ហើយក៏ជារឿងដែលត្រូវធ្វើផងដែរ មុននឹងឡើងមកដល់ទីនេះពួកគេបានយកឈ្នះក្រុមខ្លាំងមកពីអង់គ្លេស TOTTENHAM HOSPUR (3-4ទាំងពីរជើង) ដែលក្រុមមួយនេះហើយដែលយកឈ្នះក្រុម Real Madrid នៅវគ្គជម្រុះយ៉ាងគួរអោយភ្ញាក់ផ្អើល ។

Buffon អ្នកណាដែលថាមិនស្គាល់អ្នកចាំទីចាស់វស្សានិងពោរពេញទៅដោយទេព្យកុសល្យមួយនេះ តែរឿងមួយដែលអ្នកទាំងអស់គ្នានឹកស្មានមិនដល់គឺឆ្នាំក្រោយគាត់នឹងចូលនិវត្តន៍ហើយ ហើយលើកនេះក៏ជាលើកចុងក្រោយដែរដែលគាត់តែងតែប្រាថ្នាចង់ឈ្នះពានរង្វាន់មួយនេះ(គាត់មិនដែលឈ្នះទេ) មនុស្សគ្រប់គ្នាតែងតែជួយបន់ស្រន់អោយគាត់សម្រេចបំណងផងដែរ ។

RealMadrid បើនិយាយពីពានរង្វាន់មួយនេះវិញ សឹងតែថាពួកគេក្លាយជាអធិរាជពានរង្វាន់មួយនេះបាត់ទៅហើយដោយសារតែពួកគេជាអ្នកគ្រប់គ្រងជើងឯក១២សម័យ(តាមពីក្រោយ AC MILAN ៧សម័យ) ហើយក៏ជាម្ចាស់ការពារដំណែងជើងឯក២សម័យចុងក្រោយជាប់ៗគ្នាផងដែរ ប៉ុន្ដែឆ្នាំនេះពួកគេអាចថាធ្លាក់ជើងបន្ដិច ឬ ស៊យ ក៏អាចថាបានដែរព្រោះពួកគេសល់តែពានរង្វាន់មួយនេះទេសំរាប់ឆ្នាំនេះ ហើយ ពួកគេតែងតែចាប់គូប៉ះក្រុមខ្លាំងរហូតដោយអាចឡើងមកដល់ទីនេះពួកគេបានផ្ដួលក្រុមខ្លាំងបារាំង PSG (5-2ទាំងពីរជើង) តែកុំភ្លេចថាពានមួយនេះពួកគេធ្វើបានល្អ នឹងខ្លាំងសម្បើមណាស់ ។

Cr7 គឺជាអ្នកដើរតួរយ៉ាងសំខាន់សំរាប់ការប្រកួតមួយនេះដោយតាំងពីវគ្គជម្រុះមកគាត់សុតចូលគូប្រកួតរហូត(ឆ្នាំនេះ) ម៉្យាងទៀតគាត់គឺជាកីឡាករដែលសុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្រ្តពានមួយនេះ (១១៧គ្រាប់) និងកំណត់ត្រាជាច្រើនទៀតដែលគាត់បំបែកបាននិងបានកាន់កាប់។

👉👉👉 សរុបមកវិញពួកគេជួបគ្នាលើកនេះរឿងអីដែលថាមិនកក្រើក រឿងអីដែលមិនល្អមើល រឿងអីដែលថាមិនពិសេសជាងគេ 😍 Real Madrid ក៏មិនអាចមើលស្រាល Juventus បានដែរ ឯ Juventus ក៏កុំភ្លេចអតីតកាលលឿនពេក សម្លឹងខ្លះៗក៏ល្អ 😂

សូមរង់ចាំទស្សនាទាំងអស់គ្នា 😍👌

#រក្សាសិទ្ធិដោយ LEVEL PRO FT

SHARE