*ពាណិជ្ជកម្ម*

កាលពីមុនអ្នកប្រាកដជាធ្លាប់បានឭ ឬ ឃើញពីបញ្ជីបុគ្គលល្បី អ្នកមានឥទ្ធិពល អ្នកមានបំផុត ឬ បុគ្គលជោគជ័យបំផុតជាដើម សម្រាប់ពេលនេះខ្ញុំនឹងបង្ហាញអ្នកនូវបញ្ជីរាយនាមបុគ្គល់ទាំង ១០ រូបដែលគេកំពុងតាមចាប់ខ្លាំងបំផុតក្នុងលោក ។

10. Ayman al-Zawahiri ៖ មេដឹកនាំក្រុមជីវពល Jihad ជាអនុប្រធានរបស់ Bin Laden និងអ្នកនៅពីក្រោយការវាយប្រហារអគារពាណិជ្ជកម្មអាមេរិក ម្នាក់ផងដែរ

9. Omid Tahvili ៖ គឺជាមេដឹកនាំនៃក្រុមឧក្រិតដ្ឋជន Persian នៅ កាណាដា ហើយគាត់ជាប់ទាកទងទៅនឹងក្រុមឧក្រិដ្ឋជនជាច្រើនទៀតនៅទូរទាំងពិភពលោក 

*ពាណិជ្ជកម្ម*

8. Felicien Kabuga ៖ គឺឧក្រិដ្ឋជនដែលត្រូវបានចោទប្រកាន់ពីអំពើប្រល័យពូជសាសន៍ និងពុករលួយនៅក្នុងប្រទេសកេនយ៉ា។ គាត់បានជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជនដែលធ្វើឲ្យជនជាតិ Rwandan ស្លាប់ជាង ៨០ ម៉ឺននាក់ត្រឹមរយៈពេល ១០០ ថ្ងៃ

7. James Bulger ៖ គឺជាសមាជិកនៃបណ្ដាញក្រុមឧក្រិដ្ឋជននៅ Boston ដែលបានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនខុសច្បាប់ ករណីឃាតកម្ម ១៩ ករណី ករណីលាងលុយខ្មៅ និងបទឧក្រិដ្ឋជាច្រើនទៀត។

6. Alimzhan Tokhtakhounov ៖ គឺមេក្រុមអ្នកលេងម្នាក់នៅរុស្ស៊ី ដែលក្រុមរបស់គាត់បានជាប់ពាក់ព័ន្ធនឹងករណីចរាចរណ៍គ្រឿងញៀន លក់រំសេវខុសច្បាប់ និងលួចរថយន្តផងដែរ។

5. Joseph Kony ៖ ជាមេដឹកនាំទ័ពព្រៃមួយមកពីអ៊ូហ្គង់ដានិងជាមេដឹកនាំនៃកងទ័ពតស៊ូ។ ក្រុមរបស់គាត់បានប្រើអំពើហិង្សាដែលត្រូវបានចាត់ចូលទៅក្នុងបទឧក្រិដ្ឋធ្ងន់ធ្ងរប្រឆាំងនឹងមនុស្សជាតិរួម ការចាប់កុមារពង្រត់ និងបទឧក្រិដ្ឋកម្មសង្រ្គាម។ ពួកគេបានធ្វើប្រតិបត្តិការក្នុងប្រទេសស៊ូដង់និងប្រទេសកុងហ្គោផងដែរឧក្រិដ្ឋកម្មស្រដៀងគ្នាតាំងពីឆ្នាំ 1986 មកម្ល៉េះ។

4. Semion Mogilevich ៖ ត្រូវបានគេស្គាល់ថាជាជនឧក្រិដ្ឋដ៏គ្រោះថ្នាក់បំផុតក្នុងពិភពលោក ហើយគេបានសង្ស័យថាគាត់គឺជាមេដឹកនាំនៃក្រុម Mafia នៅរុស្ស៊ី ក៏ដូចជាទូទាំងពិភពលោក។

3. Dawood Ibrahim ៖ គឺជាមេក្រុមនៃបណ្ដាញក្រុមឧក្រិដ្ឋជននៅឥណ្ឌា

2. Matteo Messina Denaro ៖ គឺ មេដឹកនាំនៃក្រុម  Mafia ដ៏ធំនៅអ៊ីតាលី បុរសរូបនេះក៏ត្រូវបានគេបញ្ជូលទៅក្នុងសៀវភៅរឿង Diabolik ជាតួអង្គចិត្តអាក្រក់ក្នុងរឿងផងដែរ។

 1. Joaquín Guzmán ៖ គឺជាមេដឹកនាំនៃក្រុម Sinaloa Cartel ដែលជាក្រុមជួញដូរគ្រឿងញៀនដ៏ធំបំផុតក្នុងពិភពលោក បុរសម្នាក់នេះត្រូវបានគេហៅឈ្មោះមួយទៀតថា ស្ដេចគ្រឿងញៀនមិចស៊ិចកូ ។

 

*ពាណិជ្ជកម្ម*