ពាណិជ្ជកម្ម
ពាណិជ្ជកម្ម ចុចត្រង់នេះដើម្បីចូលទៅកាន់ផេករបស់ Brand Thai

នៅថ្ងៃនេះ ចង់ដឹង នឹងបង្វែរអារម្មណ៍ប្រិយមិត្តមកកម្សាន្តលេងជាមួយនឹងសំនួរល្បងប្រាជ្ញា ដើម្បីទុកជាការហាត់ប្រាណខួរក្បាល និងរំសាយស្ត្រេសនៅដើមសប្ដាហ៍នេះ ។ តោះចូលរួមឆ្លើយទាំងអស់គ្នា ចាំមើលនរណាខ្លះឆ្លើយត្រូវ ?

នរណាជាអ្នកសម្លាប់លោក Smith ?

នៅថ្ងៃអង្គារ លោកស្រី Amy បានប្រទះឃើញសាកសពរបស់ប្ដីខ្លួន ហើយគាត់ក៏បានប្ដឹងប៉ូលិស ។ ក្រោយពេលប៉ូលិសមកដល់ ប៉ូលិសបានរកឃើញថាលោក Smith មិនមែនទើបតែស្លាប់នោះទេ គឺគាត់ស្លាប់នៅពេលព្រឹកកាលពី ២ ថ្ងៃមុនមកម្ល៉េះ ។

ក្រោយមកប៉ូលិសក៏បានហៅជនសង្ស័យចំនួន ៤ នាក់ទៅសាកសួរ ៖

១ លោកស្រី Amy ភរិយាលោក Smith បាននិយាយថា ៖ នាងពិតជាមានការសោកស្ដាយខ្លាំងណាស់ដែលមិនបានទូរសព្ទមកកាន់លោក Smith ឆាប់ជាងនេះ នាងបានឈ្លោះគ្នាជាមួយនឹងគាត់ នាងមិនបានដឹងទេថាគាត់ត្រូវបានគេសម្លាប់បែបនេះ ។

២ លោក Rory ដែលជាចុងភៅ ៖ ខ្ញ៉ំមិនបាននៅកន្លែងកើតហេតុនោះអស់រយៈពេល ១ សប្ដាហ៍ទៅហើយ ដូច្នោះខ្ញ៉ំក៏មិនដឹងដែរថាមានរឿងអ្វីកើតឡើង ។

៣ នាង Clara ដែលជាអ្នកបម្រើ ៖ ខ្ញ៉ំមិនដឹងទេ នៅព្រឹកថ្ងៃកើតហេតុនោះខ្ញ៉ំកំពុងតែនៅការិយាល័យ​ប្រៃសណីយ៍ ដូច្នោះខ្ញ៉ំមិនអាចនៅកន្លែងកើតហេតុបាននោះទេ ។

៤ លោក Peter ដែលជាមេកានៅក្នុងផ្ទះ ៖ ខ្ញ៉ំមិនលាក់បាំងទេ ខ្ញ៉ំពិតជាស្អប់គាត់មែន ប៉ុន្តែមុនថ្ងៃកើតហេតុមួយថ្ងៃខ្ញ៉ំបានចូលរួមពិធីជប់លាង ជាហេតុធ្វើឲ្យនៅព្រឹកថ្ងៃកើតហេតុខ្ញ៉ំបានគេងជ្រុល ។

តាមសម្មតិកម្មខាងលើ តើនរណាគឺជាឃាតករ ?

សាកល្បងគិត មុននឹងអានចម្លើយ ។

ចម្លើយគឺ Clara ពីព្រោះតែនាងបាននិយាយថានៅថ្ងៃកើតហេតុនាងកំពុងតែស្ថិតនៅ ការិយាល័យ​ប្រៃសណីយ៍ ប៉ុន្តែបើយោងតាមការស្រាវជ្រាវរបស់ប៉ូលិសគឺលោក Smith ត្រូវបានគេសម្លាប់នៅព្រឹកថ្ងៃអាទិត្យ (២ ថ្ងៃ មុនថ្ងៃដែលលោកស្រី Amy រកឃើញសាកសពរបស់លោក Smith) ប៉ុន្តែនៅថ្ងៃអាទិត្យគឺខាងប្រៃសណីយ៍គេអត់ធ្វើការនោះទេ ។

ដកស្រង់ចេញពីវីដេអូរបស់ Riddle Me This

Ep.05: The Impossible Suicide – Riddle Me This

Only a psychopath can guess the second riddle. 🕵️‍♀️ 🕵️‍♂️🐟

Posted by Riddle Me This on Wednesday, February 14, 2018

Loading...
SHARE