រឿងរ៉ាវដ៏ប្លែកមិនដែលធ្លាប់លឺដែលមាសធ្លាក់ពីលើមេឃមួយនេះ ពេលនេះកើតមានហើយនៅឆ្នាំ២០១៨តែម្តង។យន្តហោះដឹកទំនិញរបស់រូស៊ីមួយគ្រឿងបានដឹកដុំរ៉ែមាស និងពេជ្រដែលមានតម្លៃសរុប២៦៥លានផោន(៣៦០ លានដុល្លារអាមេរិក) មានបញ្ហាខុសបច្ចេកទេសបណ្តាលអោយទំនិញដែលជាដុំមាសពួកគេកំពុងដឹក ធ្លាក់ចុះមករាយប៉ាយ។

យន្តហោះNimbus Airlines AN-12ត្រូវហោះហើរចេញពីព្រលានYakutskទៅកាន់ Krasnoyarskដែលស្ថិតក្នុងប្រទេសរូស៊ីដូចគ្នា ប៉ុន្តែមិនដឹងហេតុអ្វីបានទៅជាមានបញ្ហាបែបនេះ។នៅពេលនេះប៉ូលីសកំពុងសាកសួរទៅក្រុមអ្នកពាក់ពន្ធ័ក៏ដូចជាវិស្វករ ថាករណីនេះចេតនាឬក៏អចេតនានោះ។

ប៉ូលីសបានរកឃើញដុំមាសចំនួន១៧០ដុំ ដែល១ដុំមានទម្ងន់រហូតដល់២០គីឡូឯណោះ ខណៈដែលគេមិនទាន់បញ្ជាក់ថាវាមានធ្លាក់នៅទីណាទៀតឬអត់។

ប្រភព៖ Skynews