ពេលអ្នកសម្លឹងទៅលើមេឃ អ្នកតែងតែឃើញនូវពពកដែលមាននូវទម្រង់ផ្សេងៗជាច្រើន ប៉ុន្តែតើអ្នកធ្លាប់ឃើញទម្រង់ពពកចម្លែកៗនិងពិសេសគួរឱ្យចាប់អារម្មណ៍ដែរឬទេ? ទម្រង់ពពកចម្លែក និងបង្កប់នូវអាថ៌កំបាំងទាំងនោះ តែងជាទីចាប់អារម្មណ៍ និងនាំមកនូវការជជែកពិភាក្សាគ្នារវាងទស្សនៈផ្សេងៗលើការកកើតឡើងនូវទម្រង់ពពកនោះ។ ក្នុងចំណោមទម្រង់ពពកផ្សេងៗដែលគេបានឃើញកន្លងមក ខាងក្រោមនេះអាចរាប់បានថាជាទម្រង់ពពកដ៏អាថ៌កំបាំងនិងគួរឱ្យចាប់អារម្មណ៍បំផុត។

10. រូបបុរសនៅក្នុងពពក

គេប្រហែលជាអាចឃើញបែបនេះញឹកញាប់នៅក្នុងភាពយន្តប្រភេទ Sci-Fi​ ប៉ុន្តែនេះជារូបភាពពិតដែលគេថតបាននៅឆ្នាំ២០១៦ ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយវាប្រៀបដូចជាមានបុរសម្នាក់កំពុងដើរនៅលើពពកនៅរយៈកម្ពស់ដ៏ខ្ពស់។

9. ទម្រង់មុខបុរសអាថ៌កំបាំង

នៅឆ្នាំ២០១១ កសិករជនជាតិដាណឺម៉ាកម្នាក់ថតបានរូបពពកដែលមានទម្រង់ដូចជាមុខបុរស​ ក្នុងពេលដែលអាកាសធាតុកំពុងមិនសូវល្អ។ រូបនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយអ្នកខ្លះគិតថាជាអាទិទេព។

8. ទម្រង់បុរសកំពុងរត់នៅក្នុងពពក

7. ទម្រង់សត្វសេះ

នៅពេលទម្រង់ពពកនេះលេចឡើងនៅលើមេឃក្នុងប្រទេសម៉ាឡេស៊ីនាឆ្នាំ២០០៩ គឺមានការចាប់អារម្មណ៍ជាច្រើន ជាពិសេសសម្រាប់អ្នកដែលជឿលើទំនាយក្នុងគ្រិស្តសាសនាពាក់ព័ន្ធនឹងបុរសសេះដែលនាំក្តីវិនាសមកពិភពលោក។

6. ទម្រង់ពពកអាថ៌កំបាំងឆ្នាំ១៩៦៣

ប្រជាជននៅរដ្ឋ Arizona បានឃើញទម្រង់ពពកដ៏អាថ៌កំបាំងនេះនៅខែកុម្ភៈ ឆ្នាំ១៩៦៣ ដែលទម្រង់នេះហាក់ត្រូវបានគូសដោយអ្វីមួយដែលគេមើលមិនឃើញ។

5. ទម្រង់ពពកអាថ៌កំបាំងនៅ Costa Rica

នេះជាបាតុភូតដ៏ចម្លែកមួយដោយមានឥន្ធនូនៅលើពពក និងពន្លឹព្រះអាទិត្យនៅកណ្តាល។ នៅពេលនោះមានការលើកឡើងជាច្រើនពីទម្រង់ពពកនេះទាំងពីសំណាក់ប្រជាជន និងអ្នកវិទ្យាសាស្រ្ត។

4. ចំនាំងពន្លឹនៅឆ្នាំ២០១៥

នេះជាចំនាំងពន្លឺដ៏ចម្លែកមួយដែលត្រូវបានគេថតបាននៅឆ្នាំ២០១៥ ដែលបានប្រៀបបានដូចជាបាតុភូតចម្លែក ឬហាក់បង្ហាញនូវហេតុការណ៍ឈ្លានពានរបស់ពួកមនុស្សភពចម្លែក។

3. ទម្រង់ពពកដែលប្រៀបដូចជាទីក្រុង

នេះជាហេតុការណ៍ដ៏គួរឱ្យចាប់អារម្មណ៍និងអាថ៌កំបាំងមួយ​ដោយគេហាក់ឃើញទីក្រុងមួយកំពុងអណ្តែតនៅលើផ្ទៃមេឃដូច្នោះដែរ។ ហេតុការណ៍នេះកើតឡើងនៅប្រទេសចិន និងបានបង្កើតព័ត៌មានជាច្រើននៅលើពិភពលោក។

2. ការធ្លាក់ចុះនៃពពក

ជាទូទៅពពកនៅលើមេឃមែនទេ? ប៉ុន្តែនេះជាហេតុការណ៍ចម្លែកមួយដែលពពកធ្លាក់មកនៅលើដី។

  1. ទម្រង់ពពករាងរមូរ

នេះជាទម្រង់ពពកដ៏ចម្លែកមួយដែលគេបានកត់ត្រាថាមានប្រវែងជាង ១០០០គីឡូម៉ែត្រ និងមានកម្ពស់ប្រហែល១០០ទៅ២០០ម៉ែត្រ។

ប្រភព៖ Wonderslist