ឆ្នាំ២០១៨នេះ ប្រហែលមានតែSamsungទេដែលនៅរក្សាការរចនារូបរាងស្មាតហ្វូនរបស់ខ្លួនខុសពីគេ ពីព្រោះបើយោងតាមរបាយការណ៍ចុងក្រោយនេះ កំពូលស្មាតហ្វូនរបស់Androidផ្សេងទៀតសុទ្ធតែយកលំនាំNotchស្ទើរទាំងអស់សូម្បីតែ Android Pជំនាន់ថ្មីក៏ក្រុមDeveloperបានរកឃើញថាGoogleបង្កប់Notchមកជាមួយរួចទៅហើយ ដូច្នេះមានន័យថា Googleខ្លួនឯងក៏ទទួលស្គាល់ពីវត្តមាននិងភាពល្បីល្បាញនៃNotchដែរ។

ខណៈនេះស្រាប់តែមានConceptថ្មីមួយដែលបង្ហាញរូបរាងGalaxy SដែលដូចទៅនឹងS9ដែរ ប៉ុន្តែវាខ្ចីការរចនាNotchពី iPhone មកជំនួសដែលមើលទៅវាក៏ទាក់ចិត្តម៉្យាងដែរ។

គំរូថ្មីនេះ វាមិនបានបញ្ជាក់ថាជាគំរូរបស់Galaxy S10នោះទេដោយសារតែ អ្នករចនាConceptនេះធ្វើវាជាConcept S9ដែលចេញរួចហើយប៉ុណ្ណោះដែលទំនងមកពីអន់ចិត្តនឹងរូបរាងS9ដូចS8ពេកទើបចង់បានអោយវាមើលទៅប្លែក។

ទោះយ៉ាងណាបើសិនជាអ្នកទាំងអស់គ្នាស្រលាញ់រូបរាងនេះក៏ដោយ ក៏Samsungមិនអាចចេញរូបរាងបែបនេះឡើយ ដោយសារតែខ្លួនធ្លាប់ឌឺដងAppleទៅលើម៉ូតឆកនេះរហូតល្បីពេញពិភពលោកទៅហើយ ដូច្នេះបើSamsungចម្លង វាស្មើរនឹងគ្មានមុខជួបដូនតាហើយ។

ប្រភព៖​ Technobaffalu

Loading...