បើបានទស្សនារូបភាពជាច្រើនខាងក្រោមនេះ ប្រិយមិត្តប្រាកដជាភ្ញាក់ផ្អើល ព្រោះវាសុទ្ធសឹងតែបកស្រាយនូវហេតុផលដែលមិនគួរជឿ លក្ខណៈលេងបន្លំមែន ប៉ុន្តែមានតែអ្នកយល់ពីវាទើបដឹងថាវាជារឿងពិត ឬ គ្រាន់តែជាពាក្យលេងសើច។

សម្រាប់ខ្ញុំ ខ្ញុំក៏មិនច្បាស់ដែរ សង្ឃឹមថាអ្នកដែលបានមើលហើយ ជួយបកស្រាយខ្លះផង ៖

1.បិសាចជញ្ជក់ឈាម ជញ្ជក់ឈាមរបស់មនុស្សដើម្បីយកវីតាមីន D ពីព្រោះតែពួកវាមិនអាចចេញទៅស្រូបយកពន្លឺព្រះអាទិត្យដោយខ្លួនឯងបាន

2.តើអ្នកដឹងទេថា យន្តហោះក្នុងមហាសមុទ្រ មានចំនួនច្រើនជាងនាវាមុជទឹកនៅលើអាកាសទៅទៀត

3.ការពិតសត្វ Unicon (សេះដុះស្នែង ១) ពិតជាមាននៅលើលោក គ្រាន់តែវាមានរូបរាងធាត់ ហើយគេហៅវាថា រមាសតែប៉ុណ្ណោះ

4.បើសិនជាមានថ្ងៃមួយទូរសព្ទ iPhone ផ្ទុះឆេះ អ្នកប្រើប្រាស់ Samsung នឹងនិយាយថា “Samsung មានមុខងារមួយនេះជាយូរមកហើយ”

5.អ្នកអាចមើលដឹងចិត្តរបស់នារីម្នាក់ដោយងាយស្រួលបានតាមរយៈដៃរបស់នាង ឧទាហរណ៍បើសិនជានាងកាន់កាំភ្លើងតម្រងមកអ្នកមានន័យថានាងខឹងអ្នក

6.យោងតាមស្ថិតិបានបង្ហាញថា បុរសដែលមានពុកចង្កាមានភាពផិតក្បត់ខ្ពស់ជាងនារីដែលមានពុកចង្កា

7.មូលហេតុដែលអត្តពលិកទទួលបានមេដាយមាសក្នុងការប្រកួតជែងកីឡាអូឡាំពិកច្រើនខាំមេដាយរបស់គេពីព្រោះ ពួកគេចង់បញ្ជាក់មេដាយមាសនោះគឺជាមាសពិតប្រាកដ មិនមែនជាសូកូឡា

8. ខ្លាឃ្មុំផេនដា ដែលដេកបានគ្រប់គ្រាន់គឺវាមិនមានរង្វង់ខ្មៅព័ទ្ធជុំវិញនោះទេ

9.តើអ្នកដឹងទេ រូបថតដែលថតដោយកាមេរ៉ាស៊េរីចាស់បង្ហាញភ្នែកមនុស្សឡើងក្រហមចំណែកឯកាមេរ៉ាសម័យឥលូវមិនបង្ហាញពីព្រោះតែកាមេរ៉ាសម័យនេះមិនអាចបែងចែកថានរណាជាបិសាច នរណាជាមនុស្សនោះដូចកាមេរ៉ាស៊េរីចាស់នោះទេ

10. ឈប់ឆ្ងល់ទៅថាប្រហោងនៅលើខោខៅប៊យរបស់យុវវ័យសម័យថ្មីគេទុកធ្វើអ្វី

11.Taylor Swift កំពុងតែកាន់ដៃ Album ចម្រៀងថ្មីរបស់នាង

12. ទស្សនារូបជាមុន

George ធ្លាប់មានទម្ងន់រហូតដល់ទៅ 200 គីឡូ។ ប្រពន្ធរបស់គាត់បានរត់ចោលគាត់ពីព្រោះតែគាត់ធាត់ខ្លាំងពេក ប៉ុន្តែគាត់នៅតែមិនបញ្ឃប់ការញាំរបស់គាត់ ពីព្រោះតែគ្មានអ្វីដែលសំខាន់ជាងអាហារនោះទេ ។ ចំណែកឯបុរសដែលស្ថិតនៅខាងស្ដាំដៃនោះគឺជាអ្នកហាត់សាច់ដុំ មិនមែន George ទេ។

13.អ្នកវិទ្យាសាស្ត្របានរកឃើញថា មនុស្សនឹងជឿនូវអ្វីគ្រប់យ៉ាងដែលអ្នកវិទ្យាសាស្ត្របានរកឃើញ

14. តើអ្នកមានដឹងទេថាដើមឈើជាង 10 ម៉ឺនដើមត្រូវបានគេកាប់ជារៀងរាល់ថ្ងៃដើម្បីផលិតជាក្រដាសគ្រាន់តែផ្គត់ផ្គង់សម្រាប់ការប្រលងតែប៉ុណ្ណោះ និយាយថាទេចំពោះការប្រលង មានន័យថារក្សាព្រៃឈើ

15.បើសិនជាអ្នកយកពិលបញ្ជាំងចូលទៅក្នុងមាត់របស់ឆ្កែ នោះពន្លឺនឹងបញ្ជាំងចេញតាមគូទរបស់វា

16. មនុស្សដែលប្រើប្រាស់ដៃឆ្វេង មានឱកាសបញ្ចប់វិញ្ញាសាប្រលងមុនម៉ោង ខ្ពស់ជាងអ្នកដែលគ្មានដៃ

17.មួកសុវត្ថិភាពមានកម្រិតសុវត្ថិភាព 70% ខណៈដែលស្រោមអនាម័យមានរហូតដល់ទៅ 97% ដូចនេះតើអ្នកគួរតែជ្រើសរើសយកស្រោមអនាម័យ ឬ មួកសុវត្ថិភាពពេលបើកបរម៉ូតូ?

18. បើសិនជាថ្ងៃណាមួយមនុស្សក្រៅភពមកកាន់ផែនដី មនុស្សលោកត្រឹមត្រៀមបកស្រាយអោយហើយថា ហេតុអ្វីបានជាបង្កើតខ្សែភាពយន្តជាច្រើននិយាយពីពួកគេ ហើយនៅក្នុងភាពយន្តពួកគេត្រូវមនុស្សសម្លាប់

19. ខណៈដែលអ៊ឺរ៉ុបកាន់សាសនា គ្រិស ផ្នូររបស់ពួកគេនឹងសរសេរថា RIP (Rest In Peace ) ដូចនេះអ្នកកាន់ព្រះពុទ្ធសាសនា ដែលជឿថា អ្នកស្លាប់នឹងចាប់ជាតិជាថ្មី គួរប្រើពាក្យថា BRB ( Be right Back) ជំនួសពាក្យថា RIP វិញ

20.បើសិនជាអ្នកយកដោតភ្លើងចេញពី Power Bank របស់អ្នកទៅសាកវាវិញ ដូចនេះវានឹងរក្សាថាមពលគ្មានដែលកំណត់

21.គូស្នេហ៍ដែលមិនបាននៅជិតគ្នាគឺជារឿងដែលពិបាកទ្រាំខ្លាំងណាស់ ជាពិសេសនៅពេលដែលមិត្តស្រីឬប្រពន្ធរបស់អ្នករស់នៅក្នុងអនាគត់ ឯអ្នកកំពុងនៅក្នុងបច្ចុប្បន្នកាល

22.ស្ត្រីឥណ្ឌាភាគច្រើនធ្វើការយ៉ាងសម្ងាត់ឲ្យរដ្ឋាភិបាលជប៉ុន មើលតែថ្ងាសទៅដឹងហើយ

ប្រភព ៖ Boredpanda