ការថតរូបក្លាយជាជំនាញផ្ទាល់ខ្លួនដ៏ពេញនិយមសម្រាប់មនុស្សសម័យថ្មី ថតរូបបែប Lanscape Urban Photo Street Photo ឬក៏ Portrait វាអាស្រ័យទៅលើចំណូលចិត្តរបស់មនុស្សម្នាក់ៗ ។ ទន្ទឹមនឹងការចូលចិត្តថត រូបថតដែលចេញមកស្អាតពេញភ្នែក វាក៏មិនអាចខ្វះបានពីបច្ចេកទេសនិងគំនិតច្នៃប្រឌិតបន្ថែមផងដែរ។សម្រាប់គន្លឹះខាងក្រោមនេះ វាគ្រាន់តែជាគន្លឹះចាប់ប្លង់រូបភាពដែលជាធាតុមួយក្នុងការថតរូបប៉ុណ្ណោះ ប៉ុន្តែបើយើងចេះធាតុមួយនេះធានាថារូបថតដែលចេញមកនឹងកាន់តែទាក់ទាញជាការដែលថតមិនបានព្រៀង៖

១.Rule of Thirds៖  ចាប់ប្លង់ Focus នៅត្រង់ចំនុចប្រសព្វនៃបន្ទាត់ឈរ និងបន្ទាត់ដេក ល្អជាងចាប់ប្លង់ Focus ត្រង់ចំណុចកណ្ដាល

២.Symmetry៖ ករណីរូបភាពស៊ីមេទ្រីឬក៏ឆ្លុះ ចាប់ប្លង់អោយចំកណ្តាល ឬ ថតក៏ឲ្យប្លង់ពិត និងប្លង់ឆ្លុះស្ថិតនៅពាក់កណ្ដាលម្នាក់

៣.Frame៖ យកវត្ថុឬObjectផ្សេងមកធ្វើជាស៊ុម កាន់តែបង្កើនចំណាប់អារម្មណ៍ទៅលើចំណុចFocus

៤.Leading Lines៖ ប្រើចំណុច Line ផ្សេងៗ ភ្ជាប់ទៅនឹងObject

៥. Change your Point of View៖ ផ្លាស់ប្តូរមុំនៃចំណុចត្រូវថតនិងកាមេរ៉ាតាមដែលអាចធ្វើបាន យើងនឹងបានរូបភាពប្លែកពីគេ

៦.Optical Illusion: សាកល្បងប្រើប្រាស់ម៉ំ និងចម្ងាយ ធ្វើអោយ Object ផ្លាស់ប្តូរទំហំពិតរបស់វា យើងនឹងបានរូបភាពដ៏គួរអោយចាប់អារម្មណ៍

ប្រភព៖ Petapixel