កាលពីពេលថ្មីនេះតារាសម្ដែងចិនដ៏ស៊ិចស៊ី Christy Chung ទើបតែរៀបការជាមួយនឹងតារាម៉ូដែលប្រុសលោក Zhang Lunshuo

Christy Chung គឺតារាសម្ដែងដ៏ស្រស់ស្អាត និងស៊ិចស៊ីរបស់ចិនមួយរូបដែលហ៊ានថតស្រាតដោយមិនញញើត នាងក៏ធ្លាប់បានបង្ហាញខ្លួននៅក្នុងរឿងក្ដៅសាច់របស់ថៃដែលមានចំណងជើងថា “ចន្ទតារា (Jan Dara)” ដែលជាភាគទីមួយដោយដើរតួជាម្ដាយចុង។ ក្រៅពីនោះនាងក៏ធ្លាប់បានសម្ដែងក្នុងខ្សែភាពយន្តល្បីៗជាច្រើនទៀតដូចជា  Mermaid Got Married, The Bodyguard from Beijing, Love on Delivery ជាខ្សែភាពយន្តថតជាមួយនឹង ទិនហ្វី(Stephen Chow) ជាដើម។

គួរបញ្ជាក់ឲ្យដឹងផងដែរថាមង្គលរបស់តួអង្គម្ដាយចុងក្នុងរឿងក្ដៅសាច់ថៃ “ចន្ទតារា (Jan Dara)” វ័យ ៤៦ ឆ្នាំ រូបនេះជាមួយនឹងតារាម៉ូដែលអាយុប្អូននាង ១២ ឆ្នាំ ត្រូវបានប្រារព្ធធ្វើនៅទីក្រុង Beijing កាលពីថ្ងៃទី ៨ ខែវិច្ជិកាកន្លងទៅនេះ ដែលនេះគឺជាមង្គលការលើកទី ៣ របស់នាង ក្រោយការលែងលះចំនួនពីរលើក។

ទស្សនាកម្រងរូបថតក្នុងថ្ងៃរៀបការរបស់ Christy Chung និង Zhang Lunshuo ៖

 

ប្រភព ៖ china.org.cn

Loading...
SHARE