តាំងពីសម័យទូរស័ព្ទSmartphoneអេក្រង់លាត ស្ទើរគ្មានគែមចូលមកយើងសង្កេតឃើញថាក្រុមហ៊ុននិមួយៗប្រឹងស្វែងរកដំណោះស្រាយរៀងៗខ្លួនធ្វើយ៉ាងណាអោយស្មាតហ្វូនរបស់ខ្លួនមានអេក្រង់កាន់តែពេញ គែមកាន់តែខ្លី រូបរាងកាន់តែទាក់ទាញផងដែរ។ទន្ទឹមនឹងរូបរាងSmartphoneនៅពេលនេះកាន់តែស្អាតនោះ ក្រុមហ៊ុនអេឡិចត្រូនិកទាំងនោះកាន់តែឈឺក្បាលនឹងដំណោះ ស្រាយធ្វើយ៉ាងណារកកន្លែងដាក់កាមេរ៉ាខាងមុខនិងសេនស័រមួយចំនួនទៀតបាន។ជាក់ស្តែងដូចដែលយើងបានឃើញ Samsungបន្តជាមួយគែមខាងលើសម្រាប់ដាក់កាមេរ៉ា Speakerនិងសេនស័រស្កេនជាដើម ចំណែកឯAppleកាត់កេរ្ត៍កាត់ខ្មាសស៊ីដាច់អេក្រង់មួយដុំជំនួសវិញ។

ងាកមកចាប់អារម្មណ៍Xiaomiវិញ ក្រុមហ៊ុននេះប្រហែលជាខ្លាចក្រែងនឹងពាក្យចំអកថាចម្លងAppleហើយមើលទៅ ទើបងាកចេញពីNotchដែលមាននៅលើAzus Zenfone5និងAndroidមួយចំនួនទៀត ទៅជាចំកាដុមឆែបមួយដុំជ្រុងខាងស្តាំអេក្រង់ជំនួសវិញ។

ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា មុននឹងMi Mix2sបង្ហាញខ្លួនជាផ្លូវការនាចុងខែនេះ៖

ប្រភព៖ Theverge