កាលពីពេលថ្មីៗតារាសម្ដែងកំពូលរបស់ថៃអ្នកនាង Chompoo Araya បានធ្វើការបង្ហោះរូបថតជាច្រើនសន្លឹកចូលទៅក្នុងគណនីបណ្ដាញសង្គម Twitter និង Facebook របស់នាង ។ រូបថតទាំងនោះបានធ្វើមហាជនជាច្រើនជាពិសេសអ្នកគាំទ្រផ្ទាល់របស់នាងមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង តែនោះមិនមែនមកពី Chompo Araya នោះទេ តែគឺមកពីថង់ដែលនាងបានយួរនៅក្នុងរូបថតទាំងនោះទៅវិញទេ ។

ថង់នោះថ្វីត្បិតតែមើលទៅមិនខុសពីថង់ធម្មតា ប៉ុន្តែវាជាថង់ប្រ៊េនៗរបស់ក្រុមហ៊ុនច្នៃម៉ូតល្បីល្បាញមួយដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំងឈ្មោះថា CELINE ។ បើយោងតាមការចុះផ្សាយរបស់របស់ Time បានឲ្យដឹងថា ថង់មួយនោះមានតម្លៃមិនធម្មតានោះទេ ដោយតម្លៃរបស់វាគឺរហូតដល់ 590$ ឯណោះ ។

ទន្ទឹមនឹងការហួសចិត្ត និងភ្ញាក់ផ្អើលជាមួយនឹងថង់ប្រ៊េនៗម៉ាក CELINE នោះ អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់បានយកថង់ធម្មតាមួយប្រើប្រាស់ហ្វឺតពណ៌ខ្មៅសរសេរអក្សរតាមលំនាំថង់ប្រ៊េនៗនោះ ហើយថតបង្ហោះវាចូលទៅក្នុងបណ្ដាញសង្គម Twitter ៕

ប្រភព

Loading...