ការផ្លាស់ទីលំនៅពីប្រទេសមួយទៅប្រទេសមួយមិនមែនជារឿងងាយស្រួលនិងធម្មតាទេសម្រាប់បរិបទប្រទេសយើង ប៉ុន្តែសម្រាប់ប្រជាជនក្នុងប្រទេសរីកចម្រើនអាចនិយាយបានថាវាជារឿងធម្មតាដោយសារតែម្នាក់ៗត្រូវស្វែងរកអ្វីដែលពួកគេគិតថាប្រសើរ។ប្រសិនបើអ្នកមានបំណងចង់ចេញទៅរស់នៅក្រៅប្រទេសនាថ្ងៃអនាគត ប្រទេសទាំង១៥ដែលជ្រើសរើសដោយUN គួរតែជាប្រទេសដែលអ្នកមិនគួរមើលរំលង៖

១៥.Liechtenstein អ្វីដែលពិសេសគឺប្រទេសនេះប្រជាជនអាចរកប្រាក់ចំណូលបានខ្ពស់ដែលជាមធ្យម៧៨០០០ ដុល្លារក្នុងមួយឆ្នាំ។

១៤.Sweden៖ ប្រជាជនរស់នៅSwedenអាយុជាធម្យមក៏៨២ឆ្នាំដែរ ដែលជាអាយុវែងមួយ

១៣.New Zealand៖ អ្វីដែលពិេសសសម្រាប់ប្រទេសនេះគឺចំណាត់ថ្នាក់នៃការអប់រំ ដូច្នេះសម្រាប់អ្នកចង់រស់និងសិក្សាគួរដាក់វាចូលក្នុងតារាង។

១២.Hong Kong៖ ហុងកុងជាផ្នែកមួយនៃចិននេះ ប្រជាជនអាចរស់នៅបានយូរជាងតំបន់ដទៃ ដែលជាមធ្យម៨៤ឆ្នាំ។

១១.United States៖អ្វីដែលទាក់ចិត្តក្នុងការរស់នៅប្រទេសបច្ចេកវិទ្យានេះគឺប្រាប់ចំណូលជាមធ្យម៥៩០០០ដុល្លារក្នុងមួយឆ្នាំ

១០.Canada៖ កាណាដាអាចជាជម្រើសប្រសើរជាងអាមេរិក ប្រសិនបើយើងគិតដល់ការសិក្សាបន្ថែម

៩.Iceland: បើសិនជាអ្នកធុញនឹងមនុស្សច្រើន Icelandជាប្រទេសដែលអ្នកស្រលាញ់ភាពស្ងប់ស្ងាត់ប៉ុន្តែក៏ត្រៀមខោអាវរងាអោយហើយទៅ។

៨.Ireland: សន្តិសុខប្រទេសនេះគឺដល់កំពូលតែម្តង ដូច្នេះអ្នកមិនបាច់ព្រួយរឿងសុវត្ថិភាពនោះទេ

៧.Netherlands៖ ចង់រស់នៅប្រទេសរ៉ូមែនទិកជាមួយនិងផ្កាទុយលីព កុំភ្លេចប្រទេសក្រោមនីវ៉ូសមុទ្រមួយនេះ

៦.Singapore៖ សម្រាប់ប្រជាជនខ្មែរដែលចង់រស់នៅស៊ីវិល័យSingaporeជាជម្រើសដ៏ប្រសើរមួយដោយសារតែសេដ្ធកិច្ច ការអប់រំ ព្រមទាំងជិតកម្ពុជាផងដែរ។

៥.Denmark៖ ដាណឺម៉ាកជាប្រទេសឈានមុខគេខាងយេនឌ័រដ៏ល្អប្រសើរមួយ។

៤.Germany៖ ការសិក្សានៅអាល្លឺម៉ង់គឺ Free សម្រាប់អ្នករស់នៅមិនថាប្រជាជនឬបរទេសដែលចូលទៅរស់នៅឡើយ។

៣. Switzerland ៖ គឺជាប្រទេសដែលមានផាសុខភាពបំផុតក្នុងលោក ដោយសារតែអត្រាអ្នកកើតជម្ងឺផ្សេងៗមានតិចបំផុត។

២. Australia៖ អូស្រ្តាលីជាប្រទេសដែលអំណោយផលដល់ការសិក្សាផងដែរ ដូច្នេះហើយទើបនិស្សិតខ្មែរភាគច្រើនតែងប្រាថ្នាទៅសិក្សានៅទីនោះ។

១. Norway ៖ ការសិក្សាគឺ Free ប្រាក់ខែខ្ពស់ ការរស់នៅទំនើប ទើប Norway ក្លាយជាប្រទេសលេខមួយក្នុងលោកដែលទីគោលដៅសម្រាប់អ្នកចង់ផ្លាស់ប្តូរលំនៅ។

ប្រភព៖ Businessinsider

SHARE