រឿងពិតនៃអ្នកវិទ្យាសាស្ត្រទាក់ទងនិងរាងកាយមនុស្ស

ទារកមានឆ្អឹង២៧០ក្នុងខ្លួន ប៉ុន្តែមនុស្សពេញវ័យមានឆ្អឹងត្រឹមតែ២០៦ ។ តើវាអាចទៅរួចដោយរបៀបណា ? ក្នុងពេលធំធាត់ឆ្អឹងវារីកលូតលាស់ទើបធ្វើអោយឆ្អឹងមួយចំនួនកាន់តែខិតជិតគ្នា ហើយឆ្អឹងខ្លះក៏រួមបញ្ចូលគ្នា ។

ឆ្អឹងដែលតូចបំផុតនៅកណ្ដាលត្រចៀក ចំណែកឆ្អឹងដែលវែងបំផុតនិងមានសភាពរឹងមាំបំផុតគឺឆ្អឹងភ្លៅ ហើយឆ្អឹងធំទី២គឺឆ្អឹងស្មងជើង ២៥%នៃឆ្អឹងនៃរាងកាយមនុស្សស្ថិតក្នុងផ្នែកជើង ។

បាក់តេរីមានច្រើនជាងចំនួនកោសិការបស់មនុស្ស ៖ បាក់តេរីទាំងនោះគឺជាបាក់តេរីមានប្រយោជន៍ បាក់តេរីក្នុងខ្លួនទាំងនេះមានតួនាទីប្រយុទ្ធប្រឆាំងនិងបាក់តេរីអាក្រក់ពីខាងក្រៅ ។

រឿងប្លែកទាក់ទងនិងទំនាញ

ប្រសិនបើចង់អោយខ្លួនទម្ងន់ស្រាលជាងនេះគឺអ្នកត្រូវតែទៅនៅលើភពព្រះចន្ទ ព្រោះទំនាញព្រះចន្ទគឺត្រឹមតែ 1.62 m/s² ដែលតូចជាងទំនាញផែនដីដល់ទៅ៦ដង ( សូមបញ្ជាក់ទម្ងន់ប្រែប្រួលតាមទំនាញ ប៉ុន្តែម៉ាសនៅរក្សា ) ។ ប៉ុន្តែបើសិនចង់អោយទម្ងន់កើនឡើងទ្វេដងអ្នកគួរតែទៅលើភពព្រហស្បតិ៍ ដោយនៅទីនោះមានទំនាញដល់ទៅ 24.79 m/s² ។ ហើយសម្រាប់កន្លែងដែលទំនាញខ្សោយវាក៏ធ្វើអោយអ្នកមានកម្ពស់ខ្ពស់ជាងធម្មតាបន្តិចផងដែរ ។

ផ្នែកខ្លះទៀតនៃរាងកាយ

ខួរក្បាលធ្វើសកម្មភាពនៅពេលយប់ច្រើននៅពេលថ្ងៃ ជាពិសេសនៅពេលដែលអ្នកយល់សប្ដិ ។

ដូចជាស្នាមក្រយ៉ៅដៃដែរ អណ្ដាតរបស់អ្នកក៏មានស្នាមសម្គាល់ដូចគ្នា ដោយវាមានស្នាមឆ្នូតច្បាស់លាស់ដែលអាចកតសម្គាល់ភាពដាច់ដោយឡែក ។

រឿងពិតទាក់ទងសត្វ

សត្វអូដ្ឋអាចផឹកទឹកដល់ទៅ៣០លីត្រក្នុងពេលត្រឹម១៣នាទី ហើយមនុស្សជាច្រើនប្រហែលជាគិតថាវារក្សាទឹកទុកនៅក្នុងពក ក របស់វា ប៉ុន្តែវាមិនពិតនោះទេ ដោយទឹកទាំងនោះត្រូវបានរក្សាក្នុងចរន្តឈាមរបស់វា ។

សត្វសេះសមុទ្រគឺជាសត្វដែលចូលចិត្តស៊ី ៖ សត្វសេះសមុទ្រគឺឃ្លានគ្រប់ពេលនិងស៊ីគ្រប់ពេល ពួកវាតែងតែស៊ីផ្លង់តុងនិងរុក្ខជាតិផ្សេងៗ ។ សត្វសេះសមុទ្រពុំមានក្រពះនោះទេ ដូចនេះអាហារត្រូវបានរំលាយភ្លាមៗ ។

តើអ្នកធ្លាប់ដឹងទេថាសត្វមឹកមានខួរក្បាលដល់ទៅ៩ ? ដោយដៃនីមួយៗសុទ្ធតែមានខួរក្បាលតូចមួយដែលមានតូនាទីភ្ជាប់ទៅកាន់ខួរក្បាលកណ្ដាល ហើយមឹកមានឈាមពណ៌ខៀវនិងបេះដូងចំនួន៣ ។

Loading...
SHARE