មួយរយៈចុងក្រោយនេះយើងសង្កេតឃើញថាមានពាក្យចរចាមអារ៉ាមជាច្រើនទាក់ទងទៅនឹងស្មាតហ្វូនត្រកូល P ស៊េរថ្មីរបស់ក្រុមហ៊ុន Huawei ដោយនោះមានពាក្យចរចាមអារ៉ាមខ្លះបានបញ្ជាក់ស្មាតហ្វូនក្រកូន P ស៊េរី ២០១៨ នេះនឹងចេញមកមាន ៣ ស៊េរី គឺ P20 , P2 Plus និង P20 Pro ខណៈដែលខ្លះបានបញ្ជាក់ថា Huawei និងប្រើឈ្មោះបន្តពី P10 ហើយមាន ២ ស៊េរីដដែល គឺ P11 និង P11 Plus ។

ប៉ុន្តែនៅពេលនេះយើងអាចប្រាកដចិត្តហើយថាក្រកូល P របស់ Huawei ដែលនឹងចេញនៅថ្ងៃទី ២៧ មីនា ឆ្នាំ ២០១៨ នេះគឺនឹងមាន ២ ម៉ូដែល ដែលមានឈ្មោះថា P20 និង P20 Pro ។

អ្វីដែលធ្វើឲ្យគ្រប់គ្នាអាចប្រាកដថា Huawei ត្រកូល P ស៊េរីថ្មីគឺ P20 និង P20 Pro នោះក៏ដោយសារតែកាលពីពេលថ្មីៗនេះ Huawei ទើបតែដាក់ផ្ទាំងផ្សព្វផ្សាយសារធារណៈមួយនៅក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្បាញ ដែលនៅក្នុងផ្ទាំងផ្សព្វផ្សាយនោះបានបញ្ជាក់ពីថ្ងៃបញ្ចេញស្មាតហ្វូនមួយនេះ ក៏ដូចជាឈ្មោះ P20 និង P20 Pro ។

ចំណែកឯរឿង កាមេរ៉ា ៣ គ្រាប់វិញ គឺយើងអាចមើលឃើញតាមរយៈលិខិតអញ្ចើញរបស់ Huawei ក៏ដូចជាវីដេអូផ្សពផ្សាយមួយចំនួន ដែល Huawei មិនបានបញ្ជាក់ដោយត្រង់នោះទេ គឺក្រុមហ៊ុនមួយនេះបានប្រើប្រាស់រង្វង់ចំនួន ៣ នៅលើលិខិតអញ្ចឹញ ក៏ដូចជាវីដេអូផ្សព្វផ្សាយនោះ ។

ទស្សនាវីដេអូផ្សព្វផ្សាយ ៖

HUAWEI P20 Series Teaser

លឺថា​កាមរ៉ា​ 3 គ្រាប់ #OOOO លេីសពីអធិរាជស្មាតហ្វូន​កាមេរ៉ា​​ ដែលជាសករាជជំនាន់ថ្មី ដែលមានភាពឆ្លាតវៃជាង ច្បាស់ជាង ភ្លឺដិតជាងរងចាំតាមដានទាំងអស់គ្នា #HuaweiP20 #SeeMooore ជួបគ្នាថ្ងៃ 27.03.2018#HuaweiP20 #SeeMooore on 27.03.2018

Posted by Huawei Mobile on Wednesday, February 28, 2018

ប្រភព ៖ Phone Arena

Loading...
SHARE