នារីម្នាក់បានបង្ហោះបង្អួតមិត្តភក្ដិនូវកាដូដ៏ពិសេសមួយដែលមិត្តប្រុសរបស់នាងទើបតែជូននាង ទៅក្នុងបណ្ដាញសង្គម Facebook ។

នារីរូបនោះបានរៀបរាប់ថា មិត្តប្រុសរបស់នាងបានប្រាប់ថានាងថាគាត់បានផ្ញើកាមេរ៉ាមួយឲ្យនាង ពេលទទួលបាននាងក៏បានបើកមើល នាងក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងពីព្រោះវាមិនមែនជាកាមេរ៉ាពិតប្រាកដនោះទេ ប៉ុន្តែនៅពេលដែលលើកយកកាមេរ៉ានោះមកមើលនាងក៏មានអារម្មណ៍ថារំភើប និងគិតថាថ្វីត្បិតតែវាមិនមែនជាកាមេរ៉ាពិត តែនាងរំភើបជាងទទួលបានកាមេរ៉ាពិតទៅទៀត។

អ្នកប្រហែលជាចង់ដឹងហើយថាហេតុអ្វីនាងរំភើបជាងទទួលបានកាមេរ៉ាពិតទៀត បើចង់ដឹងទស្សនារូបខាងក្រោម ៖

វាគឺជាប្រអប់ដែលដាក់ទៅដោយរូបថតអនុស្សាវរីជាច្រើនរវាងនាង និងមិត្តប្រុស ហើយកាមេរ៉ានេះទៀតសោតគឺមិត្តប្រុសរបស់នាងបានចំណាយទាំងពេលវេលា កម្លាំងកាយ និងចិត្តដើម្បីធ្វើវាចេញមក។

រូបថតដែលបង្្ហាញពីរបៀបដែលមិត្តប្រុសរបស់នាងធ្វើវាឡើង ៖