នៅក្នុងប្រទេសកម្ពុជាជំនាញ Computer Science ឬ Information Technology ដែលគ្រប់គ្នាហៅថា IT គឺជាមុខជំនាញមួយដែលក្សត់មនុស្សស្រីចូលរៀនបំផុត ដែលមួយថ្នាក់មានយ៉ាងច្រើន ៣ នាក់ប៉ុណ្ណោះក្នុងចំណោមសិស្សក្នុងថ្នាក់ ២៥ នាក់។

ហើយពាក្យដែលគេច្រើននិយាយមួយទៀតនោះគឺ អ្នករៀន IT គឺមិនងាយជួបស្រីស្អាតនោះទេ ប៉ុន្តែមិនមែនអីញ្ចឹងទាំងអស់នោះទេ IT ក៏មានស្រីស្អាតដែរ ។

ខាងក្រោមនេះគឺជាកំពូលអ្នក IT ស្រីស្អាតទាំង ៥ រូបដែលល្បីបំផុត ៖

Jade Raymond

ស្រីស្អាតរូបនេះបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជំនាញ វិទ្យាសាស្ត្រកុំព្យូទ័រ នៅសកវិទ្យាល័យ McGill នៅក្នុងឆ្នាំ ១៩៩៨។ ក្រោយបញ្ចប់នាងក៏បានចូលធ្វើការជាអ្នកសរសេរកម្មវិធីឲ្យក្រុមហ៊ុន Sony។ នាងក៏ជាមនុស្សម្នាក់ក្នុងក្រុមផលិតហ្គេម Assassin’s Creed ផងដែរ។

សព្វថ្ងៃនេះស្រីស្អាតរូបនេះគឺជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ន Ubisoft ផ្នែក Publisher ដែលជាក្រុមហ៊ុនផលិតហ្គេមដ៏ល្បីមួយ។

Sara Haider

ស្រីស្អាតរូបនេះក៏ជា អ្នកសរសេរកម្មវិធីមួយរូបផងដែរ ដែលនាងបានបញ្ចប់ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រពីសកលវិទ្យាល័យ Waterloo ។ នាងធ្លាប់បានធ្វើការនៅក្នុងក្រុមហ៊ុន Google ក្រោយមកក៏ចូលរួមក្នុងការបង្កើតកម្មវិធី Vine សម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍ Android ។

សព្វថ្ងៃនេះនាងកំពុងតែធ្វើការផ្នែក វិស្វ័ករកម្មវិធី (software engineer) នៅក្នុងក្រុមហ៊ុន Twitter ។

Corrinne Yu

ស្រីស្អាតដ៏ស៊ីចស៊ីរូបនេះគឺជាអ្នកជំនាញសរសេរកម្មវិធីមួយរូប នាងបានចូលរួមក្នុងការបង្កើតហ្គេមល្បីៗជាច្រើនដូចជា Brothers in arms, Borderlands, Zombie និង Unreal Engine 3 ជាដើម។ ហើយនាងក៏ជាអ្នកអភិវឌ្ឍន៍ហ្គេម Halo 4 មួយរូបផងដែរ។

 

ក្រៅពីកេរ្តិ៍ឈ្មោះដ៏ល្បីក្នុងការសរសេរ Code សម្រាប់ហ្គេម នាងក៏ធ្លាប់ទទួលបានពានរង្វាន់ថ្នាក់ជាតិនៃកម្មវិធី Nuclear Physics research កាលពីឆ្នាំ ២០០៩ ផងដែរ។

Amanda Wixted

Amanda Wixted គឺជាអ្នកសរសេរកម្មវិធីស្រីដ៏ពូកែនិងល្បីល្បាញមួយរូបផងដែរ នាងបានចូលរួមក្នុងការផលិតហ្គេម Farmville និងកម្មវិធី និងហ្គេមទូរសព្ទជាច្រើនទៀត។ សព្វថ្ងៃនេះនាងកំពុងតែជាប្រឹក្សា និងអ្នកគ្រប់ជាន់ខ្ពស់នូវក្រុមហ៊ុនមួយចំនួន និងកំពុងតែកាន់កាប់នូវក្រុមហ៊ុនផ្ទាល់ខ្លួនមួយផងដែរ ដែលមានឈ្មោះថា Turf geography club ។

Tracy Chou

 

Tracy Chou បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាលា Electrical Engineering និងបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីសកលវិទ្យាល័យ Stanford។ នាងធ្លាប់បានធ្វើការនៅក្រុមហ៊ុនធំៗជាច្រើនដូចជា Google, Facebook និង Quora ជាដើម។

សព្វថ្ងៃនេះ Tracy កំពុងតែធ្វើការផ្នែក Software Engineer នៅក្រុមហ៊ុន Pinterest ។