លោក William James Sidis គឺបុរសម្នាក់ដែលមានភាពឆ្លាតវ័យបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោកដែលពិន្ទុ IQ របស់គាត់មានរហូតដល់ទៅ ៣០០ ឯណោះ ។ ហើយខាងក្រោមនេះគឺជារឿងរ៉ាវពិតទាំង ១៩ ទាក់ទងទៅនឹងបុរសម្នាក់នេះ ដែលអ្នកទាំងអស់គ្នាមិនធ្លាប់បានដឹងពីមុនមក ។

១ លោក Willam James Sidis កើតនៅថ្ងៃទី ១ មេសា ឆ្នាំ ១៨៩៨ ដែលវាជាថ្ងៃ April Fools’ Day ។

២ គាត់បានកើត និងធំធាត់ឡើងនៅក្នុងទីក្រុង ញ៉ូយ៉ក សហរដ្ឋអាមេរិក ។

៣ គាត់មាន IQ រហូតដល់ ៣០០ ដែលខ្ពស់ជាងលោក Einstein ដែលមានត្រឹមតែ ១៦០ ហើយមនុស្សឆ្លាតធម្មតាមានត្រឹមតែពីចន្លោះ ១២០ -១៣០ តែប៉ុនណោះ ។

៤ លោក Willam James Sidis ចេះអានកាសែតតាំងពីអាយុ ១ ខួប ៦ ខែមកម្ល៉េះ (១៨ខែ)

៥ នៅអាយុ ២ ឆ្នាំគាត់ចាប់ផ្ដើមរៀនភាសាឡាតាំងដោយខ្លួនឯង

៦ នៅអាយុ ៣ ឆ្នាំគាត់អាចសរសេរសំបុត្របាន

៧ នៅអាយុ ៤ ឆ្នាំគាត់អាចអានសៀវភៅប្រឡោមលោកជាភាសាឡាតាំងបាន

៨ នៅអាយុ ៥ ឆ្នាំគាត់បានរៀនភាសាផ្សេងជាច្រើនទៀត

៩ នៅអាយុ ៦ ឆ្នាំគាត់ចាប់ផ្ដើមរៀនពីវេយ្យាករ ហើយគាត់រៀននៅថ្នាក់បឋមសិក្សាបានត្រឹមតែ  ៦ ខែប៉ុណ្ណោះ គាត់ក៏ត្រូវគេបញ្ចូនឲ្យទៅរៀននៅថ្នាក់វិទ្យាល័យវិញ

 

១០ នៅអាយុ ៧ ឆ្នាំគាត់បានប្រឡងជាប់មុខវិជ្ជាវេជ្ជសាស្ត្ររផ្នែកវិភាគរាងកាយ (Medical School Anatomy) របស់សកលវិទ្យាល័យ Harvard  ។

១១ នៅអាយុ ៨ ឆ្នាំគាត់ចេះភាសារហូតដល់ទៅ ៨ គឺ ឡាតាំង, ក្រិច, បារាំង, រុស្ស៉ី, អាល្លឺម៉ង, ហេប្រ៊ូ, ទួគី, និង ភាសាអាមេនី ហើយពេលនោះគាត់ក៏បានបង្កើតភាសាមួយផ្សេងទៀតដោយខ្លួនឯងផងដែរ ដោយគាត់ហៅវាថា Vendergood ។

 

១២ នៅអាយុ ៨ ឆ្នាំដដែលគាត់បានប្រលងជាប់នូវការប្រឡងរបស់វិទ្យាស្ថានបច្ចេកវិទ្យា MIT ។

១៣ នៅអាយុ ១១ ឆ្នាំគាត់ក៏បានក្លាយជាសិស្សពេញសិទ្ធនៅក្នុងសកវិទ្យាល័យ Harvard ដែលពេលនោះគាត់គឺជាសិស្សដែលក្មេងជាងគេបំផុត ។

 

១៤ នៅអាយុ ១៦ ឆ្នាំគាត់ក៏បានបញ្ចប់ការសិក្សាដោយកិត្តិយស ។

១៥ បន្ទាប់ពីបញ្ចប់ការសិក្សានៅសកលវិទ្យា Harvard គាត់បានប្រាប់ទៅកាន់អ្នកការសែតថា គាត់ចង់រស់នៅក្នុងភាពល្អឥតខ្ជោះជាមួយនឹងជីវិតផ្ទាល់ខ្លួន មិនមែនជាការប្រកួតប្រជែងក្នុងសង្គម ។

១៦ គាត់មិនបានរៀបការនោះទេ ។

១៧ គាត់បាននិពន្ធសៀវភៅមួយក្បាលដែលរៀបរាប់អំពីប្រហោងខ្មៅ ឬ Black Hole ។

១៨ អាយុកាន់តែច្រើនគាត់បានរៀនចេះភាសាជាច្រើនដែលសរុបទាំងអស់ ៤០ ភាសា ។

១៩ គាត់បានស្លាប់ម្នាក់ឯងនៅក្នុងបន្ទប់ជួលនៅក្នុងទីក្រុង Boston ដោយសារតែជំងឺហូរឈាមក្នុងខួរក្បាល (Cerebral Hemorrhage) នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ១៩៤៤ ក្នុងអាយុ ៤៦ ឆ្នាំ ។

២០ នៅក្នុងមួយជីវិតរបស់គាត់ គាត់បាននិពន្ធសៀវភៅជាច្រើនក្បាល និងអត្ថបទសម្រាប់សារព័ត៌មានជាច្រើនផងដែរ

Loading...
SHARE