បើយោងតាមការចុះផ្សាយរបស់គេហទំព័រ “Vice” បានចុះផ្សាយថា ផលិតកម្មដែលផលិតភាពយន្ដអាសអាភាសមួយដែលមានឈ្មោះថា “Pegas Production”  បានបើកសាលាបង្រៀនសម្ដែងភាពយន្ដអាសអាភាសសម្រាប់បុរស ដោយទទួលត្រឹមតែ១០នាក់ប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះដីមានអ្នកដាក់ពាក្យចូលរៀនច្រើនជាង ៥០ នាក់ហើយ ។

ម្ចាស់ផលិតកម្ម ”Pega Production” លោកនីកូឡា ឡាហ្វេល័រ ឱ្យដឹងថា បច្ចុប្បន្នផលិតកម្មលោកកំពុងខ្វះខាតតួឯកប្រុស ។ លោកបានបញ្ជាក់បន្ថែមថា បុរសដែលចូលមករៀនមិនត្រឹមតែត្រូវរួមរ័កជាមួយតារាសម្ដែងស្រីនៅមុខម៉ាសុីនថតប៉ុណ្ណោះទេ ប៉ុន្ដែត្រូវបង្ហាញពីក្បាច់ស្នៀតរបស់ខ្លួនគួរឱ្យចាប់អារម្មណ៍ផងដែរ ទើបអាចក្លាយទៅជាតារាសម្ដែងបាន។

ដើម្បីអាចសិក្សាបានសិស្សត្រូវបង់ប្រាក់១៤៩ដុល្លារដែលតម្លៃនេះសម្រាប់ការរៀនមួយថ្ងៃតែប៉ុណ្ណោះ ដោយបង្រៀនទាំងផ្នែកទ្រឹស្ដី និងការប្រតិបត្ដិផ្ទាល់ ហើយពេលរៀនទាំងគ្រូ និងសិស្សត្រូវស្លៀកឈុតក្នុង  ។ ពេលរៀនចប់សិស្សទាំង ១០ ត្រូវប្រលងដោយជ្រើសយកតែ ៤ នាក់ប៉ុណ្ណោះដើម្បីទៅរៀនវគ្គបន្ដ ។ ប៉ុន្តែចុងក្រោយគឺជ្រើសរើសយកតួឯកពិតប្រាកដពី១ទៅ២នាក់ប៉ុណ្ណោះ។

ចំណែកឯលក្ខ័ណដើម្បីចូលរៀនបានត្រូវមានអាយុពី២០ទៅ៣៥ឆ្នាំ ចំណែករូបរាង និងមុខមាត់ ពណ៌សម្បុរ គឺមិនសំខាន់ទេ ឱ្យតែមានសមត្ថភាព អ្វីដែលសំខាន់គឺត្រូវមានទស្សនៈល្អ លើភាពយន្ដអាសអាភាស រួមទាំងត្រូវស្វែងយល់ និងនាំយកបច្ចេកទេសដែលបានរៀនទៅប្រើប្រាស់ឱ្យប្រកដប្រជា ៕