លោកអ្នកប្រាកដជាធ្លាប់ឃើញរួចមកនូវលទ្ធផលរបស់មនុស្សមួយចំនួនដែលបានបញ្ចេញកាយវិការទាក់ទាញ និងប្លែកខុសពីគេ គឺត្រូវគេយករូបទៅកាត់តឲ្យក្លាយជាតួកំប្លែង (Troll)។

ប៉ុន្តែឥលូវដល់វេនឆ្កែ Husky មួយក្បាលហើយ ដោយសាររូបថតដែលវាអង្គុយលើធាងដូងមានភាពល្បីល្បាញ ប៉ុន្តែមិនដឹងថានរណាជាអ្នកចាប់វាដាក់ ឬ វាឡើងដោយខ្លួនឯងនោះទេ។ បើទោះជាហេតុផលបែបណាក៏ដោយអ្នកជំនាញកាត់តរូបភាពមិនបានលើកលែងឲ្យគ្នានោះទេ ឥលូវវាក្លាយជាតារាអ៊ីនធើណេតថ្មីមួយទៀតហើយ។

រូបថតដើម

ក្រោយកាតត់

ប្រភព ៖ Boredpanda